នៅក្នុងហ្វេសប៊ុករបស់លោក យុទ្ធ ឋានៈ បានបង្ហោះសារថា "ជំរាបសួរបងប្អូន ល្ងាចនេះខ្ញុំបាទ យុទ្ធ ឋានៈ នឹងផ្តល់ការបទសម្ភាសន៍ជាមួយបងប្រុស អុឹម ជីវ៉ា ពីរឿងការចោទប្រកាន់ស្តីពីកញ្ញា Rose ពីរឿងវិដេអូក្លីបក្នុង MVរបស់ផលិតកម្ម P production ដែលខ្ញុំសម្តែងជាមួយនឹងកញ្ញាហើយកញ្ញាថាខ្ញុំបង្ខំគាត់ថតឈុតស្រើប ស្រាល( លើស )
រឿងកន្លងមកខ្ញុំបាទ មិនចង់តបតព្រោះខ្ញុំចង់ទុកកិត្តិយសអោយគាត់ជាមនុស្សស្រី តែម្តងហើយម្តងទៀតគាត់ផ្តល់បទសម្ភាសន៍វាយប្រហាមកខាងខ្ញុំទាំងស្រុងថាខ្ញុំបង្ខំគាត់ តែតាមការពិតខ្ញុំសម្តែងទៅតាមអ្វីដែលអ្នកដឹកនាំអោយសម្តែងតែប៉ុណ្ណោះ ហើយក៏មានការយល់ព្រមពីខាងតួស្រីផងដែរ។





0 Comments