ចូលរួមរំលែកទុក្ខផង! ពលករខ្មែរម្នាក់ទៀតហើយ បានស្លា ប់ នៅកូរ៉េ ដោយសារតែគាំ ង បេះដូង

នៅក្នុងពេលនេះ នៅប្រទេសកូរ៉េខាងត្បូង កំពុងតែត្រជាក់ខ្លាំង ហើយក៏ជាអាកាសធាតុមួយដែលបង្កអោយមានបញ្ហាដល់ពលករខ្មែរ ដែលចេញទៅធ្វើការនៅទីនោះ ដោយសារតែអាកាសធាតុប្រែត្រជាក់ខ្លាំង បានធ្វើឲ្យពលករខ្មែរមួយចំនួន ចាប់ផ្តើមជួបការលំបាក រហូតមានអ្នកខ្លះស្លា ប់ ទៀតផង។ ជាក់ស្តែង តាមសេចក្តីរាយការណ៍ពីហ្វេសបុកផេច Meng Costa page បំណងល្អពីខ្ញុំ បានបង្ហោះសារចូលរួមសោកស្តាយ ចំពោះពលករខ្មែរ ធ្វើការនៅកូរ៉េម្នាក់ទៀតហើយ បានស្លា ប់ ដោយសារតែគាំ ង បេះដូង ដោយលោកបានរៀបរាប់ថា: “សូមចូលរំលែកទុក្ខផង​ ម្នាក់ទៀតហេីយកំពុងសាកសួរ​ សូមរង់ចាំពត៌មានលំអិត”។ ក្នុងនោះ អ្នកដែលស្គាល់ពលករម្នាក់នេះ បានចូលមកប្រាប់នៅក្នុងខមិនថា គាត់ជាអ្នកស្រុកបាកាន ឃុំស្វាយដូនកែវ ខេត្តពោធិ៍សាត់ សព្វថ្ងៃកំពុងធ្វើជាពលករនៅ ចុងប៊ូ ក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាតំបន់ត្រជាក់ខ្លាំងផងដែរ៕

Post a Comment

0 Comments