Home
Home
Home
ព័ត៌មានអន្តរជាតិ
ប្រទេសជាច្រើនបានរឹតបន្តឹង ការផ្សាយព័តមាន ជៀសវាងការផ្សាយព័តមានមិនពិត ជុំវិញការឆ្លងរាលដាលនៃវីរុសកូរ៉ូណា
ប្រទេសជាច្រើនបានរឹតបន្តឹង ការផ្សាយព័តមាន ជៀសវាងការផ្សាយព័តមានមិនពិត ជុំវិញការឆ្លងរាលដាលនៃវីរុសកូរ៉ូណា
January 31, 2020
ដើម្បីសន្តិសុខជាតិ ប្រទេសជាច្រើន ជុំវិញពិភពលោករឹតបន្តឹង ការផ្សព្វផ្សាយព័ត៌មានចៀសវាងការផ្សាយព័ត៌មានមិនពិត ជុំវិញការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមអាចបង្កឲ្យមានភាពចលាចល។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះមានថៃជាដើម បានរឹតបន្តឹងការផ្សាយព័ត៌មាន និងដាក់ទោសដល់អ្នកដែលផ្សាយព័ត៌មានមិនពិត។ នៅក្នុងប្រទេសថៃ មនុស្សប្រុស ស្រី២នាក់ត្រូវចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ទាក់ទងការរាតត្បាតជំងឺកូរ៉ូណាវីរុស ក្នុងនោះពួកគេត្រូវប្រឈមជាប់ពន្ធនាគារម្នាក់យ៉ាងតិច៥ឆ្នាំ ។ ជំងឺរលាកសួតថ្មី កូរ៉ូណាវីរុស ផ្ទុះឡើងនៅទីក្រុងវូហាន ខេត្ត Hubei ភាគកណ្តាលរបស់ប្រទេសចិន ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ហើយបានឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងតំបន់ និងពាសពេញជុំវិញពិភពលោក ក្នុងនោះប្រទេសថៃ ក៏មានឆ្លងករណីវីរុសនេះផងដែរ ។ រហូតមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ កូរ៉ូណាវីរុសឆ្លងនៅក្នុងប្រទេសចិន កើនឡើង ៩ ៨១៧នាក់ និងសម្លាប់មនុស្សអស់២១៤នាក់ ។ ប្រទេសចំនួន២៣ ជុំវិញពិភពលោក បានឆ្លងជំងឺនេះដែរ ប៉ុន្តែស្ថិតក្នុងករណីតិចតួចប៉ុណ្ណោះ ។ អង្គការសុខភាពពិភពលោកនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានប្រកាសថា ជំងឺនេះជាភាពអាសន្នរបស់សាធារណៈ និងជាកង្វល់ព្រួយបារម្ភរបស់ពិពភពលោក ។ អង្គការនេះនៅមិនទាន់ផ្តល់អនុសាសន៍រិតបន្តឹងការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មអ្វីនៅឡើយទេ ។ លោក Buddhipongse Punnakanta រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមប្រទេសថៃ បានប្រាប់ AFP ថា បុរស និងស្ត្រី២នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភលើបទឧក្រិដ្ឋរបស់ប្រទេសថៃ ដោយបង្ហោះលើបណ្តាញសង្គមអំពីមេរោគកូរ៉ូណានេះ កើតមាននៅក្នុងទីក្រុងឆ្នេរសមុទ្ររបស់ប្រទេសថៃ ដែលជាព័ត៌មានមិនពិត ជនទាំងនេះអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៥ ឆ្នាំ ។ លោក Buddhipongse Punnakanta បានបញ្ជាក់ថា“ពួកគេបានសារភាពរួចហើយថា ពួកគេពិតជាបានបង្កើតព័ត៌មានក្លែងក្លាយនេះប្រាកដមែន” ។ លោកថា ជនសង្ស័យបន្ថែមទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ជំនាញ ជុំវិញកណីនេះ ។ គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មានថៃអះអាងថា ប្រទេសនេះបានឆ្លងជំងឺកូរ៉ូណា១៤ករណី ក្លាយជាប្រទេសច្រើនជាងគេបំផុតបន្ទាប់ពីប្រទេសចិនដែលឆ្លងវីរូសកូរ៉ូណា ៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments