Home
Home
Home
ស្នេហាត្រីកោណ
គូដណ្ដឹងលោកទាហ៊ានស័ក្ដិ៥ រួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធ សង្ស័យបង្រើកាមមិនគ្រប់នាងលួចទៅរៀបការប្រុសថ្មី
គូដណ្ដឹងលោកទាហ៊ានស័ក្ដិ៥ រួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធ សង្ស័យបង្រើកាមមិនគ្រប់នាងលួចទៅរៀបការប្រុសថ្មី
February 14, 2020
ខេត្តកំពង់ស្ពឺ៖ មានរឿងហួសចិត្តមួយករណីទៀតហើយម្ដងនេះខាងស្រីអាងសម្រស់ភ្ជាប់ពាក្យជាមួយបុរសស័ក្ដិ៥យោធាមិនបានប៉ុន្មានផងស្រាប់តែនាងមករៀនអ៊ុតសក់នៅភ្នំពេញលួចមានទំនាក់ទំនងស្នេហាជាមួយប្រុសផ្សេង មកលួចធ្វើសំបុត្រអាពាហ៍ពិពាហ៍និងគ្រោងដើរចូលរោងការនៅថ្ងៃទី១៤កុម្ភៈឆ្នាំ២០២០នេះទៅវិញ ប៉ុន្ដែរឿងរ៉ាងទាំងនេះមិនអាចលាក់ជិតដូចនាងគិតទុកនោះឡើយអ្វីៗវាបានបែកធ្លាយឡើងតាមរយៈអាជ្ញាធរភូមិ ឃុំ ដែលបានចេញលិខិតអាពាហ៍ពិពាហ៍នេះ ហើយខាងប្រុសជាគូរដណ្ដឹងបានដាក់ពាក្យប្ដឹងឲ្យមេធាវីកាន់រឿងក្ដីមួយនេះហើយចាំមើលថាតើវានឹងទៅជាយ៉ាងណាទៀត ។ លោក ហង្ស ពេជ្រ ជាមន្ត្រីយោធាមានឋានន្តរសក្តិវរសេនីយ៍ឯកពាក់ស័ក្ត្តិ៥ បានប្រាប់ឲ្យដឹងថាគូដណ្តឹងរបស់ខ្លួនរស់នៅក្នុងភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយបុរសនេះអះអាងថាគាត់បានភ្ជាប់ពាក្យត្រឹមត្រូវតាមច្បាប់ មានចាស់ទុំជាសាក្សីដឹងឮរួចទៅហើយបែរជាគូដណ្តឹងរបស់គាត់ ទៅលួចរៀបការជាមួយប្រុសថ្មីវិញនិងបានគ្រោងចូលរោងការ នៅថ្ងៃ១៤កុម្ភៈ ឆ្នាំ២០២០ នេះទៀតផង ។ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះលោក ហង្ស ពេជ្រ ដែលនៅក្នុងដៃមានទាំងកាន់រូបថតភ្ជាប់ពាក្យជាមួយគូដណ្តឹងទុកជាភស្តុតាងផងនោះបានអះអាងឲ្យដឹងថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ លោក និងគូដណ្តឹងបានរៀបចំផ្សំផ្គុំគ្នាជាគូដណ្តឹងតាមប្រពៃណីដោយមានចាស់ទុំចូលស្តីដណ្តឹង (ភ្ជាប់ពាក្យ) នៅផ្ទះខាងស្រី យ៉ាងត្រឹមត្រូវនិងបានចំណាយលុយកាក់ជាច្រើន សម្រាប់ជូនភ្ញៀវក្នុងភូមិនេះហូបចុក ប្រៀបដូចជួយមកធ្វើសាក្សីក្នុងពិធីនេះផង ។ បន្ទាប់ពីបានភ្ជាប់ពាក្យជាគូដណ្តឹងរួចមក នាងបានទៅរស់នៅរៀនសូត្រផ្នែកអ៊ុតសក់នៅរាជធានីភ្នំពេញ ក្រោមការជួយទំនុកបម្រុងងពីរូបលោក ដោយក្នុងមួយខែៗលោកជួយលុយមិនក្រោម ២០០ដុល្លានោះទេ ព្រោះយល់ថានាង ជាគូដណ្តឹងដូចប្តីប្រពន្ធទៅហើយ។ លោក ហង្ស ពេជ្របានបន្តថា ថ្ងៃមួយនាងជាគូដណ្តឹងបានសុំលោក ទៅលេងស្រុកកំណើត គាត់ក៏យល់ព្រមឲ្យទៅ តែនឹកស្មានមិនដល់ស្រាប់តែនាងទៅលួចបង្កាត់ភ្លើងស្នេហ៍និងលួចធ្វើសំបុត្រអាពាហ៍ពិពាហ៍ គ្រោងរៀបការជាមួយគូរថ្មីនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ នៅភូមិ-ឃុំ របស់ផ្ទះខាងនាងទៅវិញ ដោយខាងស្រីអះអាងថាការភ្ជាប់ពាក្យនាពេលកន្លងមករបស់អ្នកទាំងបានត្រឹមចាត់ទុកគ្នាជាសង្សារតែប៉ុណ្ណោះ។ ពាក់ព័ន្ធករណីនេះលោក ឃាន ទូច ជាមេធាវីរបស់លោក ហង្ស ពេជ្រ បានលើកឡើងតាម ផ្លូវច្បាប់ថា ជាធម្មតាការសុំច្បាប់រៀបការ អាជ្ញាធរទុករយៈពេល ១៥ថ្ងៃ ដើម្បីឲ្យភាគីពាក់ព័ន្ធដឹង ហើយរឿងនេះលោកមេធាវី ក៏បានដាក់ពាក្យមុនទៅអាជ្ញាធរដែនដីដើម្បីឃាត់និងទប់ស្កាត់ពិធីអាពាហ៍ពិពាហ៍នេះរួចហើយដែរ ។ លោកមេធាវីបានបញ្ជាក់ថា សិទ្ធិរបស់កូនក្តីលោក នៅមានតួនាទីជាគូដណ្តឹងស្មើគ្នាទៅនឹងប្តីប្រពន្ធ ដែលដឹងឮដោយចាស់ទុំពេញភូមិ មិនមែនភ្ជាប់ពាក្យនឹងគ្នាហើយ ស្មើនឹងសង្សារដូចខាងស្រី លើកឡើងនោះទេ។ លោកមេធាវីបានស្នើសុំឲ្យអាជ្ញាធរទាំងភូមិ ដល់ខេត្តត្រូវតែហាមឃាត់ពិធីរៀបការ របស់ភាគីខាងស្រីឲ្យបានដាច់ខាត ទៅតាមបណ្តឹងតាមផ្លូវច្បាប់របស់ភាគីខាងប្រុស។ ក្នុងរឿងហួសចិត្តមួយនេះ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ភ្នាក់ងារព័ត៌មានបានព្យាយាមទំនាក់ទំនងទៅភាគីខាងស្រី ដែលជាគូដណ្តឹង និងអាជ្ញាធរដែនដីដែលចេញច្បាប់ឲ្យភាគីខាងស្រីដើម្បីសុំការពន្យល់ដែរតែមិនមានលេខទូរស័ព្ទអាចទាក់ទងបានទេ ៕អត្ថបទ៖ PN
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments