Home
Home
Home
ព័ត៌មានជាតិ
ផលិតផលក្លែងក្លាយជាង ៨តោន ត្រូវបានកិនបំផ្លាញចោល នៅខេត្តកំពង់ធំ
ផលិតផលក្លែងក្លាយជាង ៨តោន ត្រូវបានកិនបំផ្លាញចោល នៅខេត្តកំពង់ធំ
February 27, 2020
ភ្នំពេញ៖ ផលិតផលក្លែងក្លាយជាង ៨តោន ត្រូវបានកិនបំផ្លាញចោល នៅក្នុងភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ។ ផលិតផលក្លែងក្លាយទាំងអស់ដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបំផ្លាញមានចំនួន២២មុខទំនិញ ។ លោក មៀច សុផាន់ណា រដ្ឋលេខាក្រសួងមហាផ្ទៃ បានលើកឡើងថា ការបំផ្លាញផលិតផលក្លែងក្លាយ គឹជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល សម្រាប់ការលើកតម្កើងសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ មន្ត្រីជំនាញ បានចុះបង្ក្រាបផលិតផលក្លែងក្លាយ ក្នុងសហគ្រាស ០៤កន្លែង នៅក្នុងខេត្តកំពង់ធំ ដោយបានរកឃើញ ផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទ រួមមាន ផលិតផលទឹកក្រូចចម្រុះម៉ាកសញ្ញា ផលិតផលតែបៃតង ស្រាបៀរ ផលិតផលទឹកសុទ្ធមេទឹកក្រូច និងស្ករអំពៅជាដើម។ ពិធីកិនកម្ទេចផលិតផលក្លែងក្លាយនេះ ក៏មានការចូលរួមពី លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ៕ ប្រភព ThmeyThmey
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments