Home
Home
Home
ព័ត៌មានតារា
ធ្លាយដំណឹងកញ្ញា យូរី ម្ចាស់បទ “ជិះចាន” មានទំនាក់ទំនងជាមួយថៅកែភោជនីយដ្ឋានហេភីផាលេស
ធ្លាយដំណឹងកញ្ញា យូរី ម្ចាស់បទ “ជិះចាន” មានទំនាក់ទំនងជាមួយថៅកែភោជនីយដ្ឋានហេភីផាលេស
February 19, 2020
លោកជា នី ដែលជាថៅកែភោជនីយដ្ឋានហេភីផាលេស តន្រ្ដី និងខេធីវី បានប្រតិកម្មចំពោះដំណឹងដ៏រសើបដែលកំពុងសាយភាយក្នុងសិល្បៈ និងស្រទាប់មហាជន ដែលថា លោកមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងសាច់សខ្ចី ពូកែលេងក្បាច់រាំ ម្ចាស់បទ ”ជិះចាន” កញ្ញាសេន យូរី ហៅយូរី។ ប្រតិកម្មនេះកើតមានក្រោយពីមានព័ត៌មានថា លោកថៅកែមានទំនាក់ទំនងលើសធម្មតាជាមួយកញ្ញាយូរី ដូចជាពេលខ្លះគេឃើញអ្នកទាំងពីរជិះរថយន្ដជាមួយគ្នាតែពីរនាក់ នៅពេលរាត្រីដូចគូសង្សារ។ ប៉ុន្ដែលោកជា នី បានទូរស័ព្ទមកអ្នកយកព័ត៌មានយើងថា លោកនិងយូរី បានរាប់អានគ្នាធម្មតាទេ ហើយលោកមិនដែលជិះរថយន្ដទៅណាតែពីរនាក់ យូរី ឡើយ គឺបើទៅមានគ្នាច្រើនជិះក្នុងឡានរួមគ្នា។ លោកជា នី ដែលរងកាសង្ស័យថា ជាគូស្នេហ៍របស់យូរី នោះ បានទូរស័ព្ទមកអ្នកយកព័ត៌មានយើង កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ថា លោកសូមធ្វើការច្រានចោលចំពោះដំណឹងថា លោកជាគូសង្សារបស់តារាចម្រៀងយូរី។ ថៅកែហាងល្បីឈ្មោះរូបនេះ អះអាងថា ”អត់មានស្នេហាអីជាមួយគ្នាទេ អីចឹងខ្ញុំសូមកុំឲ្យបណ្ដាសារព័ត៌មាន និងបងប្អូន មានការសង្ស័យទៀត ព្រោះខ្ញុំនិងគាត់រាប់អានគ្នាធម្មតាដូចជាបងប្អូនអីចឹង។ ខ្ញុំមិនដែលទៅណាជិះឡានតែ២នាក់យូរី ទេ គឺបើទៅក្នុងឡានហ្នឹងមានគ្នាច្រើនតែម្ដង បើថារឿង២នាក់ ដូចជាមិនដែលមាន”។ ថ្វីត្បិតតែមានការអះអាងរបស់លោកថៅកែជា នី ថា លោកពិតជាគ្មានទំនាក់ទំនងពិសេសជាមួយស្រីស្អាតយូរី មែន ប៉ុន្ដែតាមព័ត៌មានថា ក្រៅពីមានទំនាក់ទំនងគ្នាយ៉ាងពិសេសនោះ លោកថៅកែក៏ធ្លាប់ធ្វើខួបកំណើតឲ្យយូរី ផ្អើលពេញភោជនីយដ្ឋានរបស់លោកទៀតផង។ ប៉ុន្តែនៅពេលសួររឿងនេះ លោកជា នី ថា មិនមែនលោកចេញលុយធ្វើខួបឲ្យយូរី ទេ គឺនាងធ្វើខួបកំណើតនៅទីនោះដោយខ្លួនឯង។ លោកថៅកែជា នី បន្ថែមថា ”ខ្ញុំអត់បានធ្វើខួបកំណើតឲ្យកញ្ញាយូរី ទេ គឺគាត់ធ្លាប់មកច្រៀងកម្មវិធីមួយនៅកន្លែងខ្ញុំ អីចឹងគាត់ឃើញទីតាំងល្អ ហាងស្អាត គាត់ក៏ធ្វើខួបកំណើតគាត់នៅហ្នឹងតែម្ដង។ មិនមែនខ្ញុំធ្វើខួបឲ្យគាត់ទេ”។ លោកជា នី អះអាងថា ក្រៅពីមានការរាប់អានគ្នាយ៉ាងជិតដិតជាមួយកញ្ញាយូរី នោះ លោកក៏គ្មានគម្រោងហៅយូរី មកច្រៀងនៅភោជនីដ្ឋានរបស់លោកជាប្រចាំដែរ ប៉ុន្តែអាចហៅនាងមកច្រៀងពេលមានកម្មវិធីធំៗ។ លោកថា ពេលនេះ យូរី មមាញឹកខាំ្លងណាស់ ព្រោះបើកសាលាបង្ហាត់បង្រៀនជំនាញរក្សាសម្រស់ នឹងត្រៀមនាំយកផលិតផលពីប្រទេសកូរ៉េ មកលក់ក្នុងស្រុក ហេតុនេះហើយនាងក្មានពេលមកច្រៀងប្រចាំនៅហាងរបស់លោកទេ។ ក្រោយលោកថៅកែជា នី បានបដិសេធស្នេហ៍បែបនេះ ស្រាប់តែយូរី បានចេញបទចម្រៀង ”ស្នេហ៍ប្រុសចាស់” ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។ យូរី មានសង្ឃឹមថា បទនេះនឹងធ្វើឲ្យទស្សនិកជនគាំទ្រនាងថែមទៀតជាមិនខាន ខណៈដែលលោកថៅកែជា នី បានសារភាពថា ទោះជាលោកគ្មានស្នេហាជាមួយយូរី មែន ប៉ុន្តែលោកទទទួលស្គាល់ថា លោកនិងយូរី មានចរិតប្រហាក់ប្រហែលគ្នា ទើបរាប់អានគ្នាបានដូចពេលនេះ៕ អត្ថបទ៖ នគរធំ
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments