Home
Home
Home
ព័ត៌មានជាតិ
គ្រាន់តែថ្លៃជួសជុលរថយន្ត Rolls Royce លោកឧកញ៉ាដួង ឆាយ តម្លៃជាង១៤ម៉ឺនដុល្លារហើយ គួរលើកលែងអោយ ឬអនុវត្តន៍ច្បាប់?
គ្រាន់តែថ្លៃជួសជុលរថយន្ត Rolls Royce លោកឧកញ៉ាដួង ឆាយ តម្លៃជាង១៤ម៉ឺនដុល្លារហើយ គួរលើកលែងអោយ ឬអនុវត្តន៍ច្បាប់?
February 17, 2020
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោងជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តស៊េរីទំនើបតម្លៃខ្ទង់លានដុល្លារ ម៉ាក Rolls Royce ពណ៌ស អត់មានស្លាកលេខ របស់លោកឧញ្ញា ឌួង ឆាយ ខណៈពេលកំពុងបើកឆ្លងស្តុប BS ទៅត្រង់ ស្រាប់តែត្រូវបានរថយន្តកាមេរីហាយប្រ៊ីត បើកបរដោយបុរសម្នាក់ និងនារីម្នាក់ទៀតរួមដំណើរជាមួយ បើកបំពានភ្លើងស្តុបក្រហម ហើយអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វារខាងស្តាំរថយន្ត Rolls Royce បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំតែម្តង។ ក្រោយកើតមានបុរសបើករថយន្តកាមេរីបានលុតជង្គង់សំពះសុំទោសលោកឧកញ៉ា ឌួង ឆាយ ព្រមទទួលស្គាល់កំហុសរបស់ខ្លួនផងដែរ ដើម្បីឲ្យលោកឧកញ៉ាលើកលែងទោស ប៉ុន្តែដោយសារតែអ្នកបើករថយន្តកាមេរីហាយប្រីតនេះ បើកបរទាំងបំពានភ្លើងស្តុបចរាចរណ៍ ទើបបានជាមកបុករថយន្តរបស់គាត់ ដូច្នេះហើយលោកមិនព្រមលើកលែងអោយទេ និងខឹងយ៉ាងខ្លាំងទៀត។ នៅមុននេះបន្តិច លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីស្ទង់មតិមហាជនថា តើលោកគួរតែលើកលែងទោស ឬក៏អនុវត្តតាមច្បាប់ ចំពោះបុរសដែលបើកបុករថយន្តរបស់លោក? មិនត្រឹមតែប៉ុណ្ណោះ លោកឧកញ៉ាក៏បានបង្ហាញពី តម្លៃទិញសំភារៈរថយន្ត Rolls Royce របស់លោក ដែលត្រូវផ្លាស់ប្តូរថ្មី ដែលមានតម្លៃរហូតដល់ទៅប្រមាណ ១៤១ ៥០៤ដុល្លារ ដោយតម្លៃទាំងនេះមិនទាន់គិតថ្លៃជួសជុល និងតម្លើងបាញ់ថ្នាំឡើយ៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments