លឺតែសម្ដេចស្រែកឱ្យបិទ​ មិនឃេីញអាជ្ញាធរទៅបិទ​ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង​ ព្រោះសំបូរចោរលួចប្លន់​ និងគ្រឿងញៀនច្រេីន

ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ដែល​ជា​កន្លែង ​លួចលាក់​ជួញដូរ​និង​ប្រើប្រាស់ ​គ្រឿងញៀន ​យ៉ាង​ដុះ​ស្លែ​២​កន្លែង ត្រូវ​បាន​អ្នក​ភូមិ​ ផ្ទុះ​ហិង្សា ​នាំ​គ្នា​វាយ​កម្ទេច​ចោល ដោយសារ​តែ​ទីតាំង​នោះ​បង្កើត​ឱ្យ​មាន​ល្បែងស៊ីសង ធ្វើ​ឱ្យ​កើត​អំពើ​ចោរកម្ម​លួចឆក់ ប្លន់​នៅ​ក្នុងភូមិ ហើយ​បែរជា​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​មិន​បង្ក្រាប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការ​ផ្ទុះ​ហិង្សា​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​១៣ មីនា នៅ​ចំណុច​ផ្ទះ​បើក​ហ្គេ​ម​បាញ់​ត្រី ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មីនា អ្នក​ភូមិ​ប្រមាណ​ជាង​១០០​នាក់​ក៏​បាន​បន្ត​នាំ​គ្នា​ផ្តិច​មេដៃ​ប្តឹង​ផង​ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការ​ផ្ទុះ​ហិង្សា​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា បន្ទាប់​ពី​ជនសង្ស័យ​៦​នាក់​ប្រដាប់​ដោយ​ដាវ បាន​ចេញពី​ទីតាំង​ហ្គេ​ម​បាញ់​ត្រី ហើយ​បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ទូរស័ព្ទ​ពី​ក្មេង​ៗ​នៅ​ក្នុងភូមិ​យក​បាន​ចំនួន​៤​គ្រឿង ស្ថិត​នៅ​២​ទីតាំង​ក្បែរ​គ្នា ត្រូវ​អ្នក​ភូមិ​ជា​ជនជាតិ​វៀតណាម​នាំ​ គ្នា​ប្រើ​ហិង្សា វាយ​កម្ទេច​ទ្វារផ្ទះ​ហើយ​ចូល​ទៅ​វាយ​កម្ទេច​ទូ​ហ្គេ​ម​និង​អូស​យក​ចេញ​មក​ក្រៅ​ផ្ទះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ទីតាំង​ហ្គេ​ម​បាញ់​ត្រី​នេះ​មាន​ម្ចាស់​ឈ្មោះ ប៊ិ​ន ដែល​បាន​បើក​លេង​យ៉ាង​ដុះ​ស្លែ​មក​ហើយ ពុំ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​ចុះ​បង្ក្រាប​ឡើយ ដែល​គេ​សង្ស័យ​ថា​អាច​ជា​ឆ្នាំងបាយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិន​ត្រឹមតែ​បើក​ល្បែងស៊ីសង​នោះ​ទេ ទីតាំង​នេះ​ក៏​ជា​កន្លែង​ជួញដូរ​ និង​ប្រើប្រាស់​ គ្រឿងញៀន ​ផង​ដែរ ជា​ហេតុ​បង្កើត​ ឱ្យ​មាន​ចោរលួច​ឆក់ ប្លន់​ជា​បន្តបន្ទាប់ ។ តាម​ប្រជាពលរដ្ឋ​បានឱ្យ​ទៀត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​១៣ ខែមីនា ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៦​នាក់​បាន​មក​លេង​ហ្គេ​ម​បាញ់​ត្រី​ចាញ់​អស់ ហើយ​ចេញ​ទៅ​វិញ ក៏​បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ទូរស័ព្ទ​ក្មេង​ក្នុងភូមិ​យក​អស់​២​គ្រឿង និង​បាន​កាប់​ម៉ូតូ​ខ្ទេច​២​គ្រឿង​ដោយសារ​ខឹង​យក​ទៅ​មិន​បាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់​ពី​មាន​អំពើ​ប្លន់ អ្នក​ភូមិ​ក៏​បាន​ផ្ទុះ​ហិង្សា ​ក៏​បាន​នាំ​គ្នា​បះបោរ​វាយ​កញ្ចក់​ផ្ទះ​ហ្គេ​ម និង​វាយ​កម្ទេច​ទូរ​ហ្កេ​ម អូស​ចេញ​មក​ក្រៅ​តែ​ម្តង ។ តាម​អ្នក​ភូមិ​ក៏​បានឱ្យ​ដឹង​ទៀត​ថា ការ​នាំ​គ្នា​វាយ​ម្ទេ​ច​ទូ​ហ្គេ​ម​នេះ ដោយសារ​តែ​ខឹង​ផ្ទះ​មួយ​នោះ​បង្កើត​ឱ្យ​មាន​ល្បែងស៊ីសង ជួញដូរ​ប្រើប្រាស់​ គ្រឿងញៀន ​ជាដើម​ចម​ឱ្យ​មាន​អំពើ​លួច​ប្លន់​ជា​បន្តបន្ទាប់ ដែល​កន្លង​មាន​ករណី​លួចប្លន់ មាន​ប្រមាណ​៦​ទៅ​៧​លើក​មក​ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុម​អ្នក​ភូមិ​ដែល​ខឹងសម្បា​និយាយ​ថា បើ​មិន​នាំ​គ្នា​ធ្វើ​បែប​នោះ មិន​អាច​បញ្ឈប់​ល្បែងស៊ីសង​ដុះ​ស្លែ​នេះ​បាន​ទេ ព្រោះ​កន្លង​មក​ពួក​គាត់​រាយការណ៍​ប្រាប់​អាជ្ញាធរ​និង​សមត្ថកិច្ច​ជា​ច្រើន​លើក​មក​ហើយ ពុំ​មាន​សមត្ថកិច្ច​ណា​ចុះ​បង្ក្រាប​ឡើយ ។ អត្ថបទ៖ amm ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Post a Comment

0 Comments