Home
Home
Home
សេចក្ដីជូនដំណឹង
ក្រសួងសុខាភិបាលតម្រូវអោយម្ចាស់គណនីហ្វេសបុកមួយ បញ្ឈប់ការផ្សព្វផ្សាយ ចែកចាយ ផលិតផល Chloramine B អាចសម្លាប់មេរោគ កូវីត១៩បាន ដែលគ្មានលេខបញ្ជិការ
ក្រសួងសុខាភិបាលតម្រូវអោយម្ចាស់គណនីហ្វេសបុកមួយ បញ្ឈប់ការផ្សព្វផ្សាយ ចែកចាយ ផលិតផល Chloramine B អាចសម្លាប់មេរោគ កូវីត១៩បាន ដែលគ្មានលេខបញ្ជិការ
March 25, 2020
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមការពិនិត្យឃើញលើបញ្តាញសង្គមហ្វេសប៊ុក មានការផ្សាយលក់ Chloramine B គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ហើយថែមទាំងបានផ្សព្វផ្សាយថាជាថ្នាំសម្លាប់មេរោគ Coronavirus ទៀតផង។ ក្រសួងក៏បានឲ្យដឹងទៀតថា Chloramine B ដែលកំពុងផ្សព្វផ្សាយលក់នៅលើហ្វេសប៊ុក ពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ ហើយពុំទាន់មានការទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ចណាមួយថា សារធាតុនេះប្រើជាថ្នាំសម្លាប់មេរោគ Coronavirus នៅឡើយទេ។ ក្រសួងតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុក បញ្ឈប់ការផ្សព្វផ្សាយ នាំចូល និងចែកចាយផលិតផល Chloramine B គ្មានលេខបញ្ជិការខាងលើជាបន្ទាន់ ហើយក្នុងករណីបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញជនណាកំពុងលក់ Chloramine B សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មានឲ្យអាជ្ញាធរមានសមត្ថកិច្រ ឬត្រូវការព័ត៌មានបន្ថែមពីក្រសួងសុខាភិបាល សូមទាក់ទងតាមរយៈលេខ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៨៦៦ ៧៦០៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments