Home
Home
Home
ព័ត៌មានជាតិ
អាជ្ញាធរ និងសមត្ថកិច្ច ចេញប្រតិបត្តិការតាមស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង
អាជ្ញាធរ និងសមត្ថកិច្ច ចេញប្រតិបត្តិការតាមស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង
October 28, 2019
(ព្រះសីហនុ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកោះរ៉ុង សង្កាត់ទាំងពីរ ជាមួយក្រុមជន បរទេស ម្ចាស់ទូកដឹកភ្ញៀវទេសចរ និងប្រជាជនក្នុងតំបន់ក៏បានចេញប្រតិបត្តិការ តាមស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។ ចំពោះមុខនេះ លោក គួច ចំរើន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងគ្រប់ផ្នែកតាមរកនៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅនានា នៅលើកោះរ៉ុង និងកន្លែងដែលនារីនោះ បានទៅលេងរួមទាំងក្រុមមុជទឹក (diving) ផង ធ្វើយ៉ាងណារកឲ្យអស់លទ្ធភាព។ សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន មាន ឈ្មោះAMELIA LOUISE កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង ៥ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង៦ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨៖១៥នាទីយប់ថ្ងៃខែឆ្នាំដដែល ក្នុងគោលបំណងទេសចរណ៍។ មុនបាត់ខ្លូន គេបានប្រទះឃើញនារីនោះលើកចុងក្រោយ នៅម៉ោង៣៖៣០ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង (Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។ សមត្ថកិច្ចមូលដ្ឋានបានរកឃើញកាបូប និងសម្ភារមួយចំនួនរបស់នាងនៅលើផ្ទាំងថ្មជាប់ឆ្នេរក្បែរកន្លែងធ្វើពិធីជប់លៀងនោះផងដែរ។ ករណីនេះ អាជ្ញាធរក្រុងកោះរ៉ុង បានព្យាយាមស្វែងរកនារីរងគ្រោះ ក្រោយទទួលដំណឹងភ្លាមៗពីការបាត់ខ្លួននេះ។ គិតត្រឹមម៉ោង១៤៖៣០នាទីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងកំពុងបន្តរុកបន្ថែមទៀត៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments