កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ

(កំពង់ធំ)៖ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់និងមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ ដោយសារកូនប្រុសអាយុ១២ឆ្នាំ បានយកកាំភ្លើងកែច្នៃបាញ់គ្រាប់កង់មកភ្ជង់ម្តាយបង្កើតលេងស្រាប់តែរាលកៃផ្ទុះស្លាប់ភ្លាមៗមួយរំពេចកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិទួលគ្រើល ឃុំទួលគ្រើលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថាមុនពេលមានករណីរាលកៃអាវុធកែច្នៃដែលជាអាវុធ(កាប៊ិនបាញ់គ្រាប់កង់) បណ្តាលឲ្យមានមនុស្សស្លាប់ គឺកូនប្រុសបង្កើតរបស់ជនរងគ្រោះដែលមានឈ្មោះ គ.ម.ណ ភេទប្រុសអាយុ១២ឆ្នាំ បានយកអាវុធកែច្នៃសម្រាប់បាញ់សត្វ ហើយបានបញ្ចូលគ្រាប់ស្រាប់យកទៅភ្ជុងម្តាយលេង តែពេលដែលភ្ជង់ក៏បានរាលកៃចំនួន២គ្រាប់ចំដើមទ្រូង បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងភ្លាមៗនៅផ្ទះរបស់ជនរងគ្រោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមសេចក្តីរាយការណ៍ ពីលោកវរសេនីយ៍ត្រី អ៊ាត គឹមអ៊ាន់​ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ យ៉ិតឃឿន អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុ គឺម្តាយបង្កើតរបស់ជនបង្ករដែលមានឈ្មោះ គ.ម.ណបន្ទាប់ពីមានករណីឈានដល់មានមនុស្សស្លាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្លាំងសមត្ថកិច្ចជំនាញនិងមានការចូលរួមពីសំណាក់លោកសេនកុសល់មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទបាល្ល័ង្គ និងគ្រូពេទ្យបានចុះមកទីតាំងកើតហេតុដើម្បីធ្វើកោសល្យវិច័យលើសាកសព្វហើយបានបញ្ជាក់ថាជនរងគ្រោះពិតជាបានស្លាប់ដោយសារអាវុធកែច្នៃពិតប្រាកដមែនក្រោយមកក៏ប្រគល់ឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមនិតិវិធីចំណែក្មេងប្រុសដែលដើមហេតុធ្វើឲ្យម្តាយស្លាបត្រូវបានឃាត់ខ្លួនដើម្បីកសាងនីតិវិធីបញ្ជូនមកតុលាការ៕

Post a Comment

0 Comments