Ronaldo គេ​រឹង​ណាស់! ៧ ប្រកួត​បណ្ដាក់​គ្នា វ៉ៃ​យក MOTM បាន​ទាំង​អស់

Cristiano Ronaldo ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ មិន​ថា​តែ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​និង​ក្លឹប​នៅ​ក្លឹប Juventus។ ៧ ប្រកួត​ចុង​ក្រោយ​ជាប់ៗ​គ្នា​របស់ Ronaldo សុទ្ធ​សឹង​ទទួល​បាន​នាម​ជា​កីឡាករ​ល្អ​បំផុត (MOTM) ​ទាំង​អស់។ នេះ​រាប់​តាំង​ពី​ប្រកួត​ទល់ Hellas Verona នា​ថ្ងៃ​ទី ២១ ​កញ្ញា ទទួល​បាន ៨,៧ ពិន្ទុ ស្រប​ពេល​ SPAL ​បាន ៨,៨ ពិន្ទុ លុះ​មក​ដល់​ប៉ះ Bayer Leverkusen នៅ​ UCL ​បាន ៨,៤ ពិន្ទុ។ ចូល​មក​ដល់​ប្រកួត​លីគ​នៅ​ខែ​តុលា ពេល​លេង​ប៉ះ Inter Milan តារា​ឆ្នើម​ព័រទុយហ្គាល់​ក៏​បាន ៨,២ ពិន្ទុ​ក្រោយ​ជួយ​ឲ្យ​ក្រុម​យក​ឈ្នះ។ បន្ត​ទៅ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ពេល​ប៉ះ​លុចហ្សំបួរ និង​អ៊ុយក្រែន​ក៏​កីឡាករ​គ្រង​អាវ​លេខ ៧ ជាប់ Man Of The Match ទាំង​អស់​ថែម​ទៀត។ ប្រកួត​ចុង​ក្រោយ​ទើប​បញ្ចប់​ពេល​ប៉ះ Bologna ​មួយ​គ្រាប់​នៅ​នាទី ១៩ របស់ CR7 បូក​ផ្សំ​ការ​បង្ហាញ​ទម្រង់​លេង​ល្អ​ទៀត​នោះ វា​ក៏​ជា​ប្រកួត​ទី ៧ ដែល​លោក​បាន MOTM ផង​ដែរ៕

Post a Comment

0 Comments