Bayern Munich បន្ត​ឈ្នះ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បណ្ដោះ​អាសន្ន

បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក Bundesliga, Bayern Munich បាន​បន្ត​ជ័យជំនះ​របស់​ខ្លួន ​ទោះ​គ្មាន​គ្រូ​បង្វឹក​ផ្លូវការ​ក៏ដោយក្រោយ​យកឈ្នះ​នៅ​ទឹកដី Fortuna Dusseldorf ៤–០ ចុង​សប្ដាហ៍​កន្លងទៅ​។ ​បួន​គ្រាប់​របស់ Bayern Munich សំរេច​បាន​ដោយ​កីឡាករ​ ៤នាក់​ផ្សេងគ្នា​រួមមាន​ខ្សែ​ការពារ​បារាំង Benjamin Pavard, CorentinTolisso, Serge Gnabry​និង Philippe Coutinho​។ យ៉ាងណាក្តី​សោកស្តាយ​សំរាប់​ខ្សែប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski ដែល​មិនអាច​បន្ត​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​រាល់​ការប្រកួត​នៅ Bundesliga ​រដូវ​កាល​នេះ​។ ​សូមបញ្ជាក់ថា Bayern Munich តាំងពី​ចែកផ្លូវ​គ្នា​ជាមួយ​គ្រូបង្វឹក NikoKovac​ មក​មិនទាន់​ប្រកាស​គ្រូបង្វឹក​ថ្មីផ្លូវ​ការ​នៅឡើយ ដោយ​អោយ​គ្រូ​ជំនួយ​គឺ​លោក Hansi Flick ដឹកនាំ​បណ្តោះអាសន្ន តែ Bayern Munich មិនទាន់​ស្គាល់រសជាតិ​ចាញ់​នៅឡើយ​តាំង​ពេល​នោះមក ដោយ​រួមមាន​ឈ្នះ​ ៣​ប្រកួត​នៅ Bundesliga​ រួមមាន​ឈ្នះ Dortmund ៤-0 ក៏ដូចជា​ជ័យជំនះ​នៅ Champions League ផងដែរ​។ ក្រោយ ១២សប្ដាហ៍​នៅ Bundesliga​ រដូវ​កាល​នេះ Bayern Munich បាន​ងើប​ឡើង​មក​លេខ​៣ មាន ២៤ពិន្ទុ​ស្មើគ្នា​ក្រុម​លេខ​២ RB Leipzig ខណៈ Moenchengladbach ​កំពុង​នាំ​មុខ​គេ​មាន ២៥ពិន្ទុ ក្រោយ​ឈ្នះ​នៅ​ទឹកដី Union Berlin ២–០ ចុង​សប្ដាហ៍​កន្លងទៅ​៕ Credit: bayontv

Post a Comment

0 Comments