Home
Home
Home
ព័ត៌មានជាតិ
រថយន្តមួយគ្រឿងបើកបុកបាក់បង្គោលភ្លើង១ដើម បណ្តាលឲ្យដាច់ចរន្តអគ្គិសនីតំបន់មួយចំនួន ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ, ម៉ោង៩យប់ទើបមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ
រថយន្តមួយគ្រឿងបើកបុកបាក់បង្គោលភ្លើង១ដើម បណ្តាលឲ្យដាច់ចរន្តអគ្គិសនីតំបន់មួយចំនួន ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ, ម៉ោង៩យប់ទើបមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ
November 17, 2019
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៩៖៣៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F5B&F2B) មូលហេតុមកពីមានរថយន្តបើកបុកបាក់ បង្គោលបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០១ ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលស្ថិតនៅ៖ (១) តាមបណ្តោយផ្លូវទំនប់អូស្ត្រាលី ភូមិត្នោតជ្រុំ ភូមិចំរើនផល និងភូមិទំនប់ថ្មី សង្កាត់បឹងទំពុន (២)ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (៣)ផ្លូវចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅពេលនេះ ក្រុមការងារបច្ចេកទេស កំពុងធ្វើការដាំបង្គោលបណ្ដាញតង់ស្យុងមធ្យម (MV) និងអាចភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ៩:០០នាទីយប់។ អគ្គិសនីកម្ពុជា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
វិដេអូអប់រំសុខភាព បង្ហាញពីការលាងសំអាតដៃ ដើម្បីជៀសវាងការឆ្លងជំងឺ Covid-19
March 19, 2020
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
ក្រសួងសុខាភិបាលតម្រូវអោយម្ចាស់គណនីហ្វេសបុកមួយ បញ្ឈប់ការផ្សព្វផ្សាយ ចែកចាយ ផលិតផល Chloramine B អាចសម្លាប់មេរោគ កូវីត១៩បាន ដែលគ្មានលេខបញ្ជិការ
March 25, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments