គ្រោះអគ្គីភ័យមួយបណ្ដាលឲ្យផ្ទះ១ខ្នងត្រូវខូចខាតទាំងស្រុង

ខេត្ត​កំពង់​ចាម​ ៖​ កាលពីយប់ថ្ងៃទី ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩ វេលាម៉ោង ២១:៥០ នាទី មានករណីឆាបឆេះផ្ទះ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ​ ដោយមានការចុះអន្តរាគមន៍ដែលដឹកនាំដោយលោកវរសេនីយ៍ទោ សេង សំអុន អធិការស្តីទី មានកម្លាំងជំនាញ,កម្លាំងអន្តរាគមន៍និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើការពន្លត់ករណីឆាបឆេះខាងលើនេះ រហូតដល់ម៉ោង ២២:៥៥ នាទី ទើបរលត់អស់ ហើយកម្លាំងយើងបាន ប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យចំនួន០៦គ្រឿង អស់ទឹកចំនួន​ ១៣ រថយន្ត +សម្ភារ:បាត់បង់:​ ឆេះផ្ទះមួយ០៥ ខ្នងទំហំ៨x១៦ ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារ អស់ទាំងស្រុង,ប្រាក់អស់ចំនួន​ ៥៨.០០០​ដុល្លារ,ខ្សែកផ្លាកទីនចំនួន០៣តម្លឹង និងសម្ភារ:សង្ហារឹមមួយចំនួនទៀត​ ករណីនេះមិនបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ជាកម្មសិទ្ធិរបស់ឈ្មោះ មុត សំណាង (ហៅឌុក) ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ +មូលហេតុ:​ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។

Post a Comment

0 Comments