Home
Home
Home
ព័ត៌មានជាតិ
អ្នកលេងបណ្តាញសង្គមការរិះគន់ខ្លំាង ! ក្រោយពេលប្រើប្រាស់រថយន្ត១២កៅអី ដឹកព្រះសពសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី …(មានវីដេអូ)
អ្នកលេងបណ្តាញសង្គមការរិះគន់ខ្លំាង ! ក្រោយពេលប្រើប្រាស់រថយន្ត១២កៅអី ដឹកព្រះសពសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី …(មានវីដេអូ)
November 20, 2019
រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ពិធីដង្ហែព្រះសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាព្រះរាជបុត្រីច្បងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា ចេញពីព្រលានយន្តហោះ ប្រើប្រាស់រថយន្តសាមញ្ញ១២កៅអី ធ្វើឲ្យអ្នកលេងបណ្តាញសង្គមនាំគ្នារិះគន់ជាខ្លាំង។ ជាក់ស្តែងតាមរយៈទំព័រហ្វេសបុក”Traffic Spy – អ្នកប្រមាញ់ចរាចរណ៍” បានលើកជាមតិរិះគន់តយ៉ាងដូច្នេះថា៖ « ឃើញព្រះទីន័ងដឹកព្រះបរម សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ហើយខ្លោចចិត្តណាស់ ។ ដាក់ព្រះមឈូសក្នុងឃ្លុបអីវ៉ាន់យន្តហោះដឹកអ្នកដំណើរធម្មតា។ តើហេតុអ្វីមិនជួលយន្តហោះឯកជនសម្រាប់តែដឹកឬប្រើប្រាស់យន្តហោះ រាជការដើម្បីដឹកព្រះសព? ចំណែករថយន្តដឹកព្រះសព ហេតុអីរករថយន្តសមរម្យបន្តិច ដើម្បីដឹកព្រះសពមិនបាន? បែរជាយករថយន្ត១២ កៅអីសាមញ្ញ ស្លាកលេខរដ្ឋមកដឹក។ បើរៀបចំរថយន្តដឹកព្រះសពឲ្យសមរម្យមិនទាន់ទេ ម្ដេចមិនប្រើប្រាស់ឡានពេទ្យតែម្ដងទៅ? ស្រុកថៃ ព្រះបរមសពអតីតព្រះមហាក្សត្រថៃ ក៏គេដឹកតាមឡានពេទ្យដែរ (រថយន្ត Mercedes VIP តែជាប្រភេទឡានពេទ្យ) ពីមន្ទីរពេទ្យទៅកាន់ព្រះបរមរាជវាំង។ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គមានព្រះរាជគុណូបការៈខ្ពង់ខ្ពស់ណាស់លើវិស័យសិល្បៈវប្បធម៌ជាតិ នាទីចុងក្រោយនៃព្រះជន្មព្រះអង្គ រាជការរៀបចំសមរម្យខ្លាំងណាស់!»។ ដោយឡែក លោកផែង វណ្ណៈ វិញ បានបង្ហោះសារថា « សូមបងប្អូនកុំយល់ច្រលំ រថយន្ដនេះ ជារថយន្តរបស់អាល្លឺម៉ង់ ម៉ាក Mercedes Bend ចេញថ្មី លេខព្រះបរមរាជវាំង មិនមែនរថយន្តតាក់ស៊ីសាំយ៉ុង ទេបាទ» ៕ Credit: kbn news
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments