Home
Home
Home
ព័ត៌មានជាតិ
ឆេះផ្ទះដែលជនជាតិចិន ស្នាក់នៅក្នុងក្រុងព្រះសីហនុ បែរជាសមត្ថកិច្ចប្រទះឃើញថ្នាំញៀន២០គីឡូ និងចាប់ខ្លួន៤នាក់
ឆេះផ្ទះដែលជនជាតិចិន ស្នាក់នៅក្នុងក្រុងព្រះសីហនុ បែរជាសមត្ថកិច្ចប្រទះឃើញថ្នាំញៀន២០គីឡូ និងចាប់ខ្លួន៤នាក់
November 04, 2019
(ព្រះសីហនុ)៖ មានគ្រោះអគ្គិភ័យមួយកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើលស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ទីកន្លែងជនជាតិចិនមួយក្រុមស្នាក់នៅ ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលថែមទៀតនោះ គឺនៅពេលដែលកម្លាំងសមត្ថកិច្ចចូលទៅជួយអន្តរាគមន៍ ស្រាប់តែប្រទះឃើញថ្នាំញៀនលាក់ទុកនៅទីនោះរហូតជាង ២០គីឡូ។ សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះថា នៅរសៀលម្សិលមិញ មានផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលជួលឲ្យជនជាតិចិនស្នាក់នៅ តែក្រោយមកមានករណីអគ្គិភ័យឆាបឆេះ ផ្នែកខ្លះ ក្នុងបន្ទប់ ដោយពុំទាន់ដឹងពីមូលហេតុ ពេលនោះក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច ក៏ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ក៏ទើបនឹងគ្រឿងញៀនជាង២០គីឡូ។ ជាមួយនឹងការប្រទះឃើញគ្រឿងញៀនយ៉ាងច្រើនបែបនេះ កម្លាំងសមត្ថកិច្ចក៏បានវាយខ្នោះជនជាតិចិន៤នាក់ផងដែរ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញសួរនាំនៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments