ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង

ស្វាយរៀង​ ៖​ នៅ​ម៉ោង​ ០៥​ ល្ងាច​ថ្ងៃ​ទី​ ១៣​ វិច្ឆិកា​ ២០១៩​ នេះ​ នៅ​ ទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយរៀង​ មាន​ករណី​ លង់​ទឹក​ សាកសព​ជា​មនុស្ស​ប្រុស​ មាឌធំ​ អាយុ​ ២៣​ ឆ្នាំ​ មាន​សភាព​ហេីយ​ស្អុយ​ រលួយ​ បេី​តាម​ការ​បញ្ជាក់​ពី​ឪពុក​ជនរងគ្រោះ​បាន​ឲ្យដឹងថា​ កូន​ប្រុស​គាត់​បាត់​ខ្លួន​រយៈពេល​ ៧​ ថ្ងៃ​មក​ហើយ​ ដោយ​មាន​បញ្ហា​សតិ​អារម្មណ៍​ ហេីយ​ចូលចិត្ត​តែ​ចុះ​លេង​ទឹក​ គាត់​រស់នៅ​ ស្រុក​រមាសហែក​ ខេត្ត​ស្វាយរៀង​។ បច្ចុប្បន្ន​ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​គ្រួសារ​ ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

Post a Comment

0 Comments