Home
Home
Home
ព័ត៌មានជាតិ
អាសូរណាស់!ឪពុកម្ដាយរង់ចាំសពកូនប្រុសមកពីកូរ៉េ ទាំងទឹកមុខក្រៀមក្រំ បាយមិនចូល ទឹកមិនស្រេក សូម្បីតែមួយម៉ាត់
អាសូរណាស់!ឪពុកម្ដាយរង់ចាំសពកូនប្រុសមកពីកូរ៉េ ទាំងទឹកមុខក្រៀមក្រំ បាយមិនចូល ទឹកមិនស្រេក សូម្បីតែមួយម៉ាត់
November 27, 2019
ភ្នំពេញ៖កាលពីម្សិលមិញថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា រៀនរស់ម្មាក់ឯង សារជាថ្មី បានមានការរៀបរាប់ឲ្យដឹងថា៖«ដំណឹងមរណភាព ជនជាតិខ្មែរយេីង ឈ្មោះ បុន ថាន បានគាំងបេះដូង ស្លាប់ម្នាក់ទៀតហេីយកាលពីយប់មិញ ក្នុងរដូវត្រជាក់នេះ មានស្រុកកំណេីត ភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម»។ យ៉ាងណាមិញ ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំនេះដែរ បងប្អូនសាច់ញាតិ ជាពិសេសឪពុកម្ដាយរបស់សពជនរងគ្រោះ បានមានក្តីរន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីបានទទួលដំណឹងនេះ។ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ពលរាជ អចលនទ្រព្យ ដែលនៅព្រឹកមិញនេះ បានធ្វើការរៀបរាប់បន្ថែមទៀតយ៉ាងដូច្នេះថា៖ «នេះគឺជា ឪពុកម្ដាយ ប្អូន Ra Hoo គាត់គេងមិនលក់ បាយមិនពិសារ ទឹកមិនផឹក គាត់នៅតែនិយាយថា កូនអេីយប៉ាទៅជាមួយកូន ប៉ារង់ចាំកូនមកពីប្រទេសកូរ៉េ ប៉ាកាន់ដៃកូនទៅទាំងពីរនាក់ ឥឡូវនេះ ខ្ញុំនិងបងប្អូនលួងលោមគាត់យ៉ាងណាក៍គាត់មិនព្រម ពិសារបាយ ពិសារផឹក សូម្បីតែបាយមួយម៉ាតទឹកមួយក្អឿក ពិបាកចិត្តរឿងគាត់ណាស់»។ ជាក់ស្តែង ម្ចាស់គណនី ពលរាជ អចលនទ្រព្យក៏បានមានការរៀបរាប់បន្តទៀតថា៖«ឪពុកម្ដាយរបស់សព ប្អូនប្រុស Rahoo ដែលស្លាប់នៅប្រទេសកូរ៉េ ថ្ងៃទី19.11.2019 បងប្អូនអាចខលជួយលេីកទឹកចិត្តគាត់ផង ឬ ចូលរួមរំលែកទុក្ខគាត់ នេះលេខទូរស័ព្ទរបស់គាត់ 088 5379950 /0977090284»។ ដេីម្បីជ្រាបច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។សូមទស្សនាវីដេអូខាងក្រោម។ ប្រភព៖ ហ្វេសប៊ុក
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments