ដូចប្រិយមិត្តដឹងហើយថា កញ្ញាធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ និងរៀបមង្គលការរួចរាល់ហើយ ថែមទាំងបានរៀបចំធ្វើឡើងនៅក្នុងព្រៃអារែង និងទទួលភ្ញៀវដែលធ្វើដំណើរពីភ្នំពេញដោយគេងនៅក្នុងតង់ទៀតផង។
ដោយលែក ស្រាប់តែមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយមាននារីម្នាក់ថាខ្លួនជាតារាស្រី យំរហៀមរហាម ទេមកលោក ហេង ឡុង ដោយអះអាងថាគេជាគូសេ្នហ៍របស់អនាគតស្វាមីរបស់ លោក ផែ សុវណ្ណារិទ្ធ។
ដោយលែកនៅយប់នេះវិញ លោក ហេង ឡុង បានធ្វើការសំភាសន៍ផ្ទាល់ជាមួយ លោក ផែ សុវណ្ណារិទ្ធ ជុំវិញបញ្ហាខាងលើ ហើយលោក ផែ សុវណ្ណារិទ្ធ ស្វាមីរបស់អ្នកនាង ធី សុវណ្ណថា ក៏បានអះអាងថានេះជារឿងមិនពិត ហើយលោកមិនមានបញ្ហាអ្វីនោះទេ គ្រាន់តែប៉ះពាល់កិត្តិយសរបស់ក្រុមគ្រួសារទាំងសងខាង ហើយមានមនុស្សសួរលោកច្រើនជុំវិញបញ្ហានេះ ចំនែកភរិយារបស់លោកវិញគឺមិនអីទេ ព្រោះនាងជឿជាក់លើលោក។
ស្រាប់តែនៅថ្ងៃនេះ អ្នកនាង ធី សុវណ្ណថា ប្រកាសក្តែងៗតាមហ្វេសបុករបស់អ្នកនាងថា: “សារព្រមាន
ខ្ញុំទុកពេល ឲ្យលោក ហេង ឡុង ២៤ម៉ោងបង្ហាញមុខនារីម្នាក់ ដែលវាយប្រហារខ្ញុំថ្ងៃរៀបការ
បេីនាងមិនចេញមុខទេ ខ្ញុំនឹងប្តឹងលោក ហេង ឡុងករណីបង្កេីតព័ត៌មានក្លែងក្លាយ បរិហាកេរ្តិ៍…”
ខ្ញុំទុកពេល ឲ្យលោក ហេង ឡុង ២៤ម៉ោងបង្ហាញមុខនារីម្នាក់ ដែលវាយប្រហារខ្ញុំថ្ងៃរៀបការ
បេីនាងមិនចេញមុខទេ ខ្ញុំនឹងប្តឹងលោក ហេង ឡុងករណីបង្កេីតព័ត៌មានក្លែងក្លាយ បរិហាកេរ្តិ៍…”










0 Comments