Home
Home
Home
ព័ត៌មានអន្តរជាតិ
ប្រទេសឥណ្ឌាជាពិសេសរដ្ឋធានីញូដេលី កំពុងបន្តទទួលរងការបំពុលខ្យល់អាកាសយ៉ាងធ្ងន់ធ្ងរ
ប្រទេសឥណ្ឌាជាពិសេសរដ្ឋធានីញូដេលី កំពុងបន្តទទួលរងការបំពុលខ្យល់អាកាសយ៉ាងធ្ងន់ធ្ងរ
November 04, 2019
(ញូដេលី)៖ ប្រជាជនឥណ្ឌារាប់លាននាក់នៅក្នុងរដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌា កំពុងតែបន្តរងការបំពុលខ្យល់អាកាសយ៉ាងធ្ងន់ធ្ងរ ខណៈសាលារៀនត្រូវបានបិទទ្វារ រីឯរថយន្តផ្ទាល់ខ្លួនត្រូវបានផ្អាកមិនឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ហើយការដ្ឋានសាងសង់នានាត្រូវបានបញ្ឈប់ដំណើរសិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវរងា ផ្សែងអ័ព្ទពុលតែងតែហ៊ុមព័ទ្ធទីក្រុងញូដេលី ខណៈវាបង្កឡើងដោយផ្សែងចេញពីយានជំនិះ ពីតំបន់ឧស្សាហកម្ម និងពីការដុតបញ្ឆេះពាក់ព័ន្ធវិស័យកសិកម្មនៅតាមប្រទេសក្បែរខាង។ ប៉ុន្តែវិបត្តិនៃការបំពុលខ្យល់អាកាសនៅឆ្នាំនេះ បានប្រែក្លាយទៅជាមានសភាពធ្ងន់ធ្ងរជាងប៉ុន្មានឆ្នាំកន្លងមក ដោយអភិបាលក្រុងញូដេលីលោក Arvind Kejriwal បានអំពាវនាវឲ្យរិះរកចំណាត់ការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ទល់ការបំពុលដ៏អាក្រក់នេះ។ លោក Kejriwal បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា ផ្សែងពុលមាននៅគ្រប់ទីកន្លែង ដែលជាហេតុធ្វើឲ្យប្រជាជនជាពិសេសក្មេងនិងមនុស្សចាស់ ពិបាកក្នុងការដកដង្ហើម ហើយបណ្តាលឲ្យក្រហាយភ្នែកថែមទៀត។ សាលារៀនដែលបានបិទទ្វារតាំងពីថ្ងៃសុក្រសប្តាហ៍មុន ត្រូវបន្តរហូតមកទល់ថ្ងៃចន្ទនេះ ស្របពេលដែលការដ្ឋានសាងសង់នានានៅទូទាំងរដ្ឋធានីញូដេលី និងតំបន់ជុំវិញ ត្រូវបានផ្អាកប្រតិបត្តិការរហូតដល់ថ្ងៃអង្គារស្អែក។ រដ្ឋបាលលោក Kejriwal ក៏បានបង្គាប់មិនឲ្យរថយន្តផ្ទាល់ខ្លួនមួយចំនួនធំធ្វើចរាចរណ៍លើដងផ្លូវផងដែរ។ ក្រៅពីទីក្រុងញូដេលី នៅតាមផ្នែកដទៃទៀតនៃប្រទេសឥណ្ឌា ក៏បាននិងកំពុងទទួលរងការបំពុលខ្យល់អាកាសដូចគ្នា៕ Credit: FreshNews
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments