Home
Home
Home
ព័ត៌មានអន្តរជាតិ
មេដឹកនាំក្រុងហុងកុងលោកស្រី ខារី ឡាំ និយាយថា «នឹងស្តាប់មតិសារធារណៈជាងមុន» ក្រោយឃើញលទ្ធផលបោះឆ្នោត...
មេដឹកនាំក្រុងហុងកុងលោកស្រី ខារី ឡាំ និយាយថា «នឹងស្តាប់មតិសារធារណៈជាងមុន» ក្រោយឃើញលទ្ធផលបោះឆ្នោត...
November 25, 2019
(ហុងកុង)៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បានថ្លែងនៅថ្ងៃចន្ទនេះថា រដ្ឋបាលទីក្រុងស្វយ័តចិនមួយនេះ «នឹងស្តាប់មតិសាធារណៈដោយប្រុងប្រយ័ត្នជាងមុន» ក្រោយលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះបង្ហាញថា ក្រុមគណបក្សគាំទ្រលទ្ធិលប្រជាធិបតេយ្យហុងកុង ដណ្តើមបានអសនៈរហូតដល់ ៣៩០ ក្នុងចំណោមអសនៈ ៤៥២ ឬស្មើនឹងជិត ៩០%ឯណោះ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ លោកស្រី ឡាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋបាលក្រុងពិតជានឹងស្តាប់មតិរបស់ពលរដ្ឋ ដោយការប្រុងប្រយ័ត្នជាងមុន ដើម្បីឆ្លុះបញ្ចាំងដល់ពួកគេអំពីការយកចិត្តទុកដាក់របស់យើង...»។ សម្រាប់ចលនាតវ៉ាកន្លងមកនេះ ក៏មានការទាមទារសំខាន់ៗមួយចំនួនផងដែររួមមាន ការបោះឆ្នោតដោយចំពោះ និងការស៊ើបអង្កេតទៅលើអំពើហិង្សា ដែលត្រូវបានប្រព្រឹត្តដោយប៉ូលីសលើក្រុមបាតុករ។ ពិតណាស់លទ្ធផលឆ្នោតនេះ អាចនឹងនាំមកនូវសម្ពាធថ្មីលើលោកស្រី ខារី ឡាំ ដើម្បីបំពេញតាមតម្រូវការរបស់ម្ចាស់ឆ្នោតភាគច្រើនទាំងនោះ។ អាជ្ញាធររៀបចំការបោះឆ្នោតនៅហុងកុងបានឲ្យដឹងថា ប្រជាជនហុងកុងយ៉ាងតិច ២.៩៤លាននាក់បានចូលរួមបោះឆ្នោត លើសឆ្នាំ២០១៥ រហូតដល់ទៅជាងពាក់កណ្តាល ដែលកាលនោះមានត្រឹម ១.៤៧លាននាក់ប៉ុណ្ណោះបានទៅបោះឆ្នោត។ គិតត្រឹមរសៀលថ្ងៃចន្ទនេះ ក្រុមបេក្ខជនដែលមាននិន្នាការគាំទ្រលទ្ធិប្រជាធិបតេយ្យ ទទួលបានសំឡេងភាគច្រើនក្នុងក្រុមប្រឹក្សាសង្កាត់ ជាមួយអាសនៈប្រមាណ ៣៩០ ក្នុងចំណោមអាសនៈសរុបជាង ៤៥០។ ក្រុមប្រឹក្សាសង្កាត់នៃទីក្រុងហុងកុង មានតួនាទីចាត់ចែងលើការចំណាយខ្លះៗ ហើយមានសិទ្ធិសម្រេចលើបញ្ហាមួយចំនួន ប៉ុន្តែក៏អាចបម្រើជាវេទិកាមួយ ដើម្បីបន្សាយឥទ្ធិពលនយោបាយនៅក្នុងទីក្រុងផងដែរ។ គួរជម្រាបថា បើតាមការយល់ឃើញរបស់ក្រុមបេក្ខជនគាំទ្រប្រជាធិបតេយ្យ ការបោះឆ្នោតអាណត្តិនេះមានលក្ខណៈពិសេសត្រង់ថា វាគឺជាការតតាំងផ្លូវការ ជាមួយក្រុមអ្នកដែលគាំទ្ររដ្ឋបាលហុងកុង ក៏ដូចជារដ្ឋាភិបាលទីក្រុងប៉េកាំង នៅចំពោះមុខចលនាបាតុកម្ម ដែលបានចាប់ផ្តើមឡើងកាលពីខែមិថុនា ឆ្នាំ២០១៩ និងបន្តមកទល់បច្ចុប្បន្ន ហើយមានអំពើហិង្សាកាន់តែធ្ងន់ធ្ងរឡើងៗ រហូតធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងថា ប្រទេសចិនអាចចូលធ្វើអន្តរាគមន៍៕ Credit: FreshNews
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments