Home
Home
Home
ព័ត៌មានកំសាន្ត
លោកផែង វណ្ណៈបង្ហើបថា ” នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានកោះហៅ នាង ចោម ខ្វាន់ ចូលបំភ្លឺតាមបណ្ដឹងរបស់ជនរងគ្រោះទាំង ៥ នាក់”
លោកផែង វណ្ណៈបង្ហើបថា ” នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានកោះហៅ នាង ចោម ខ្វាន់ ចូលបំភ្លឺតាមបណ្ដឹងរបស់ជនរងគ្រោះទាំង ៥ នាក់”
November 05, 2019
ប្រិយមិត្តប្រាកដជាដឹង ករណីរបស់អ្នកនាង ចោម ខ្វាន់ បានលក់កាបូបក្លែងក្លាយមានតម្លៃរហូតដល់រាប់ពាន់ដុល្លារទៅឲ្យភ្ញៀវ ដែលរស់នៅក្រៅប្រទេស ហើយនៅពេលភ្ញៀវសុំដូរវិញ តម្រូវឲ្យកាត់ខាតដល់ភ្ញៀវចំនួន៣០% ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បាននិយាយតៗគ្នាជាច្រើននៅលើបណ្តាញសង្គម។ ទាក់ទងនឹងករណីនេះ អ្នកនាង ចោម ខ្វាន់ ក៏បានធ្វើការបង្ហោះវីដេអូសុំទោសជាសាធារណៈនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ផងដែរ។ ហើយអ្នកនាងបានប្រកាសដល់ភ្ញៀវទាំងអស់ ដែលបានទិញកាបូបនាងយកទៅហើយមិនពេញចិត្ត អាចធ្វើការដូរយកលុយវិញបាន ដោយមិនមានការខាតបង់អ្វីឡើយ។ ក្នុងនោះផងដែរ យើងសង្កេតឃើញ អ្នកនាង ចោម ច័ន្ទ ដែលត្រូវជាបងប្អូនរបស់អ្នកនាង ចោម ខ្វាន់ បានបង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់របស់អ្នកនាងទាក់ទងនឹងបញ្ហានេះផងដែរថា “និយាយគ្នាទៅបងប្អូនអេីយយេីងជាខ្មែរដូចគ្នា មោពីចែនិងពូកែជេរពេកបានគេស្អប់ ភ្ញៀវណាចង់ប្តូរគឺប្តូរជូន”៕ យោងតាមលោកផែង វណ្ណៈ បានបង្ហោះឲ្យដឹងថា៖ ប្រភពព័ត៌មានពីជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹងប្ដឹង នាង ចោម ខ្វាន់ បានអោយដឹងថា នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានកោះហៅ នាង ចោម ខ្វាន់ អោយចូលខ្លួនដេីម្បីបំភ្លឺបណ្ដឹងរបស់ជនរងគ្រោះទាំង ៥ នាក់ នៅថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។ លទ្ធផលបែបណានោះសូមរង់ចាំតាមដាននៅថ្ងៃនោះទាំងអស់គ្នា ៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments