Home
Home
Home
មនុស្សឃាត
ពលករចំណាក់ស្រុកនៅប្រទេសថៃម្នាក់ត្រូវជនជាតិភូមាវាយស្លាប់យ៉ាងអាណោចអាធ័ម
ពលករចំណាក់ស្រុកនៅប្រទេសថៃម្នាក់ត្រូវជនជាតិភូមាវាយស្លាប់យ៉ាងអាណោចអាធ័ម
November 15, 2019
15/11/19 ស្ដ្រីពលករខ្មែរ ០១នាក់ ត្រូវបុរសជនជាតិភូមា វាយស្លាប់នៅមុខវត្តថៃយ៉ាងអាណោចអាធ័ម ប្រភពពី៖សមត្ថកិច្ចខេត្តអាងថង ប្រទេសថៃ បានអោយដឹង ថា មានករណីស្ដ្រីមេម៉ាយ ០១នាក់ ត្រូវបុរសជនជាតិ ភូមាវាយសម្លាប់ នៅមុខវត្តមួយកន្លែងស្ថិតនៅខេត្តអាងថង។ ហេតុការណ៍ខាងលេីនេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅមុខផ្លូវចូលវត្ដរាជាគ្រូថាណារ៉ាម ស្ថិតនៅក្នុងភូមិ ៤ សង្កាត់ហួតាក់ផាន ស្រុកវីឆៃឆាន ខេត្តអាងថង ប្រទេសថៃ ស្ដ្រីរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ អ៊ុយ លឺម ភេទស្រី អាយុ ៤៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាពលករធ្វើការសំណង់នៅក្បែរកន្លែងកើតហេតុ។ ចំណែកឯជនបង្កហេតុ មានឈ្មោះ អាវ ភេទប្រុស អាយុ ៤៧ឆ្នាំ សញ្ជាតិភូមា មុខរបរជាកម្មករសំណង់ធ្វើការជាមួយជនរងគ្រោះ ។ ប្រភពពីកន្លែងកើតហេតុបញ្ជាក់ថា រឿងហេតុដែលឡើងដោយសារ តែជនបង្កហេតុឈ្មោះ អាវ បានលួចចាប់ចិត្តស្រលាញ់ស្ដ្រីរងគ្រោះ ប៉ុន្តែស្រ្ដីរងគ្រោះ មិនបានស្រលាញ់ នោះទេ ដោយស្ដ្រីរងគ្រោះបានស្រលាញ់រស់នៅជាមួយបុរសឈ្មោះ ស អាយុ ២៧ឆ្នាំ ត្រូវជាមិត្តរួមការងារនិងគ្នា។ នៅមុនពេលកេីតហេតុ ស្ដ្រីរងគ្រោះ និងបុរសគូស្នេហ៍បានដេីរដឹកដៃគ្នាទៅលេងផ្សារណាត់ ប៉ុន្តែចៃដន្យបានជួបជាមួយជនបង្ក ឈ្មោះ អាវ កំពុងកាន់បំពង់ទីប រត់សំដៅដេញវាយ បុរសត្រូវជាគូសេ្នហ៍ស្ដ្រី ដោយឃើញហេតុការណ៍មិនស្រួលស្ដ្រីរងគ្រោះបានប្រទាញប្រទង់និងជនបង្កព្រមទាំង ស្រែកអោយ គូស្នេហ៍របស់គាត់រត់គេចតាមក្រោយវត្ត ឃេីញដូច្នោះជនបង្កងាកមកវាយលេីស្រ្ដីរងគ្រោះ ចំពីមុខពេញទំហឹងបណ្ដាលឲ្យស្រ្ដីរងគ្រោះដួលបែកឈាមស្លាប់ភ្លាមៗនៅនិងកន្លែង។ ក្រោយពេលបង្កហេតុរួចជនបង្កបានរត់គេចខ្លួនទៅពួននៅក្នុងព្រៃល្បះខាង ក្រោយវត្ដបន្ទាប់មកត្រូវកម្លាំងសមត្ថកិច្ចថៃចុះអន្តរាគមន៍និងឃាត់ខ្លួនបានយកទៅកាន់អធិការដ្ឋានតម្រួតដេីម្បីធ្វើការសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់ ។ ចំពោះមូលហេតុដែលបុរសជនជាតិភូមាវាយសម្លាប់ស្ដ្រីជនជាតិខ្មែរខាងលើ គេសង្ស័យថាបង្កខឹងនឹងស្ដ្រីរងគ្រោះមិនព្រមស្រលាញ់ តែបែរទៅជាស្រលាញ់អ្នកផ្សេងទៅវិញទេីបធ្វើអោយបង្កឈឺចិត្តទេីប ប្រព្រឹត្តិបទល្មើសដូច្នេះ៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments