Home
Home
Home
ព័ត៌មានកំសាន្ត
ទំបំផុតជំលោះរវាងលោក អុឹម ជីវ៉ា និងអ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងលោក ហេង ឡុង បានដោះស្រាយបញ្ចប់ដោយសន្តិវិធីហើយ ក៍ប៉ុន្តែ
ទំបំផុតជំលោះរវាងលោក អុឹម ជីវ៉ា និងអ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងលោក ហេង ឡុង បានដោះស្រាយបញ្ចប់ដោយសន្តិវិធីហើយ ក៍ប៉ុន្តែ
November 22, 2019
នៅមុននេះបន្តិច លោក អុឹម ជីវ៉ា បានធ្វើការបញ្ជាក់នៅលេីទំព័រហ្វេសបុកផេកឈ្មោះ សិល្បករកម្ពុជា ដោយមានខ្លឹមសារទាំងស្រុងថា៖«ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមជម្រាបជូនសាធារណៈជន និងបងប្អូនអ្នកសារព័ត៌មានមេត្តាជ្រាបថា៖ ក្រោយពីបានជួបជជែកគ្នារវាងខ្ញុំបាទ មេធាវី និងភាគីលោក ហេង ឡុង ក្នុងស្មារតីជាគ្រួសារអ្នកសិល្បៈ ភាគីទាំងអស់បានសម្រេចបញ្ចប់ការយល់ច្រលំគ្នានាពេលកន្លងមកដោយសន្តិវិធី។ ក្នុងន័យនេះ ផងដែលខ្ញុំបាទ សូមធ្វើបំភ្លឺទាក់ទងនឹងការយល់ច្រលំគ្នានាពេលកន្លងមក ដូចខាងក្រោម៖ -ទី១ កាលពីថ្ងៃទី15/11/2019 ខ្ញុំបាទប្រកាសលាឈប់ពីសមាគមសិល្បៈ ដោយភ្ជាប់ជាមួយការស្នើសុំឲ្យមានបំភ្លឺចំនួន ៩ ចំនុច ទាក់ទងនឹងការងាររបស់សមាគម តាមរយៈគណនីហ្វេសបុករបស់ខ្ញុំបាទ ដែលខ្លឹមសារដែលខ្ញុំបាទបានPost ធ្វើឲ្យមានការយល់ច្រលំ ពីសំណាក់បង ហេង ឡុង និងអ្នកបង ចន ច័ន្ទលក្ខិណា ថាជាការបរិហាកេរ្ត៍ ការប្រមាថ និងការគំរាមកំហែងហែកកេរ្ត៍ទៅវិញ ដែលធ្វើឲ្យ ប៉ះពាល់អារម្មណ៍របស់ពួកគាត់ ដែលជាបុគ្គលស្អាតស្អំ និងខិតខំដើម្បីសិល្បៈនាពេលកន្លងមក។ -ទី២ ខ្ញុំបានយល់ច្បាស់ថា សកម្មភាពបណ្តឹងរបស់បង ហេង ឡុង និងអ្នកបង ចន ច័ន្ទលក្ខិណា គឺជាសកម្មភាពប្រកបសីលធម៌ ដោយមិនមានចេតនាអាក្រក់ណាមួយមកលើខ្ញុំឡើយ ផ្ទុយទៅវិញវាជាសិទ្ធិស្របច្បាប់របស់ពួកគាត់ដែលត្រូវតែធ្វើយ៉ាងចាំបាច់ការពារភាពស្អាតស្អំ ភាពចាស់ទុំ និងកិត្តិយសរបស់សមាគម ហើយខ្ញុំបាទក៏មិនការអាក់អន់ស្រពន់ចិត្តអ្វី ទាក់ទងនឹងសកម្មភាពរបស់ពួកគាត់ឡើយ ដោយខ្ញុំបាទ បានយល់ច្បាស់ពីសិទ្ធិរបស់ពួកគាត់ក្នុងនាមខ្ញុំបាទជាបញ្ញាវ័ន្តម្នាក់ដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្រច្បាប់ ផ្ទុយទៅវិញខ្ញុំបាទយល់ឃើញថា វាគឺជាសេក្តីថ្លៃថ្នូរមួយដែលអ្នកសិល្បៈមិនឈ្លោះហែកហួរគ្នាតាមបណ្តាញសង្គមFacebook ។ -ទី៣ បើទោះបីជាខ្ញុំបានលាឈប់ពីសមាគមសិល្បៈហើយក្តី ប៉ុន្តែខ្ញុំនៅតែស្រលាញ់រាប់អានបង ហេង ឡុង និងអ្នកបង ចន ច័ន្ទលក្ខិណា ដោយស្មារតីជាគ្រួសារអ្នកសិល្បៈតែមួយ ។ និងក៏សូមថ្លែងអំណរអរគុណដល់អ្នកម្តាយ ហ៊ុន សុីណាត ដែលជាអ្នកម្តាយដែលមានព្រហ្មវិហារធម៌ដែលបានអោយកូនសម្រុះសម្រួលគ្នា ឈប់តបតរគ្នា ត្រូវចេះយោគយល់ទេគ្នាចេះសាមគ្គីគ្នាចាប់ពីថ្ងៃនេះតទៅ រស់ក្នុងដំបូលសន្តិភាពតែមួយ។ ដោយក្តីគោរពពីខ្ញុំបាទ អ៊ឹម ជីវ៉ា»។ ជាមួយគ្នានេះដែរ លោក អុឹម ជីវ៉ា ក៏បានមានការបញ្ជាក់បន្ថែមទៀតថា៖ «ទោះបីខ្ញុំលាឈប់ពីក្រុមប្រឹក្សារភបាលនៃសមាគមសិល្បករខ្មែរ តែសកម្មភាពការចុះជួយសិល្បៈគឺខ្ញុំនៅបន្តសកម្មភាពរបស់ខ្ញុំដដែល មិនបោះបង់ពួកគាត់និងការងារមួយនេះឡើយ។ ហើយថ្ងៃនេះពិជាអាណិតតារាសម្តែងជើងចាស់ល្បីឈ្មោះ លោក ច័ន្ទរិទ្ធធានី ណាស់ ធ្លាក់ខ្លួនរត់កង់បី ខ្ញុំជួបគាត់ដោយ ចៃដន្យ ហើយជូថវិការចំនួន ១០០$ ក្នុងនោះ៥០$ជារបស់តារាសម្តែង កែវពេជ្រពិសី។ គាត់កំពុងមានជំងឺ ទឹកនោមផ្អែម និងជំងឺលើសឈាម ជួលម៉ូតកង់បីរត់ដើម្បីយកលុយមកព្យាបាលជំងឺនិងដោយស្រាយជីវភាពប្រចាំថ្ងៃ បងប្អូនជួយហៅកង់បីគាត់ជិះផង»។
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments