មនុស្ស​ស្រី​គួរ​តែ​ចំណាយ​ពេល​អាន​អត្ថបទ​នេះ​បន្តិច​ ខ្ញុំធ្លាប់ភ្ចាប់ពាក្យម្តងរួចមកហេីយ​ តែក៏មិនប្រាកដថាមិនអាចភ្ចាប់ពាក្យម្តងទៀតដែរ​ មិនថាការហេីយក៏ដោយ​ គ្មានអ្វីត្រូវខ្មាស់គេទេ សំខាន់ត្រូវ

មនុស្ស​គ្រប់គ្នាតែងតែប្រាថ្នាចង់បានស្នេហាពិត​ រកឃេីញមនុស្ស​ដែលខ្លួន​ស្រលាញ់​ មាន​ភាព​ស្មោះត្រង់​​ និងហ៊ាន​តស៊ូ​គ្រប់​ឧបសគ្គ​ លះបង់​គ្រប់​បែបយ៉ាង​ទៅថ្ងៃខាងមុខជាមួយគ្នាដោយមិនរុញរា​ រស់នៅ​យ៉ាង​មាន​សុភមង្គល​ តែវាមិនមែនជារឿងដែលងាយស្រួលនោះទេ​ ក៏ព្រោះតែ​ផ្លូវ​ជីវិត​មាន​រឿង​រ៉ាវ​ និង​បញ្ហា​ជាច្រើន​ដែលយេីងអាចនឹកស្មានមិនដល់។ ក្រឡេក​មកមេីល​ពី​គូស្នេហ៍​មួយ​នេះ​វិញ​ ដែលកូនក្រមុំ​ពិត​ជា​មាន​រូប​សម្រស់​ស្រស់​ស្អាត​ ហេីយ​អ្វី​ដែលគួរ​ឲ្យ​កោតសរសើរ​បំផុត​នោះ​ គាត់មានភាព​រឹងមាំ​ ចេះ​ប្រឈមមុខ​ដោយមិនចុះចាញ់ចំពោះរឿង​រ៉ាវ​មិនល្អដែលធ្លាប់​កេីត​មាន​ពី​អតីត​ និងទទួលយកអ្វីដែលល្អទៅថ្ងៃខាងមុខ​ នេះហេីយ​ទេីប​ជាក្តី​សុខពិត​ដែលមនុស្ស​ស្រី​គ្រប់​រូប​គម្បី​រៀន​ទទួល​យក។ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​កូន​ក្រមុំ​ ដែលមាន​ឈ្មោះ​ Harada Mika បាន​មានការ​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំធ្លាប់ភ្ជាប់ពាក្យម្តងរួចមកហេីយ​ តែក៏មិនប្រាកដថាមិនអាចភ្ជាប់ពាក្យម្តងទៀតដែរ​ មិនថាការហេីយក៏ដោយ​ គ្មានអ្វីត្រូវខ្មាស់គេទេ សំខាន់ត្រូវរកមនុស្សដែលអាចផ្តល់សុភមង្គល​ និង​ ស្នាមញញឹមអោយយេីងពិតប្រាកដ។ កុំខ្លាចនិងពាក្យសម្តីអ្នកដទៃ​ លះបង់ក្តីសុខខ្លួន សំខាន់យេីងបានបំពេញមុខមាត់​ បេីបរាជ័យ​ ត្រូវតែដេីរទៅមុខ​បន្ត​ គ្មានអ្វីជោគជ័យ​ ដោយ​ការចុះចាញ់​ គ្មានការតស៊ូ​ និង​ ជឿជាក់​នោះទេ​។ មួយទៀតជាសារផ្តាំមនុស្សស្រីគ្រប់រូប​ កុំលះបង់ពេក​ កុំស្រលាញ់គេពេក​ ព្រោះគ្មានអ្នកណាស្រលាញ់យេីង​ ជាងយេីងស្រលាញ់ខ្លួនឯងនោះទេ»។ Credit: likermedia

Post a Comment

0 Comments