Home
Home
Home
ព័ត៌មានអន្តរជាតិ
ភ្លើងឆេះភាគច្រើនដែលកំពុងវាយប្រហាររដ្ឋកាលីហ្វរញ៉ា ត្រូវទប់ស្កាត់ការរីករាលដាលបានខ្លះៗ
ភ្លើងឆេះភាគច្រើនដែលកំពុងវាយប្រហាររដ្ឋកាលីហ្វរញ៉ា ត្រូវទប់ស្កាត់ការរីករាលដាលបានខ្លះៗ
November 03, 2019
(អាមេរិក)៖ អាជ្ញាធរការពារភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វរញ៉ាបានឲ្យដឹងថា ភ្លើងឆេះព្រៃភាគច្រើនដែលបានបង្ខំឲ្យប្រជាជនអាមេរិករាប់ពាន់នាក់ជម្លៀសខ្លួន កំឡុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ ត្រូវក្រុមភ្នាក់ងារពន្លត់អគ្គីភ័យទប់ស្កាត់ការរីករាលដាលបានចន្លោះពី៧០ភាគរយទៅ៩៦ភាគរយហើយ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ គិតត្រឹមចុងសប្តាហ៍នេះ ភ្លើងឆេះព្រៃឈ្មោះ Kincade នៅតំបន់ Sonoma ដែលជាភ្លើងឆេះព្រៃធំបំផុត ក្នុងចំណោមភ្លើងឆេះព្រៃមួយចំនួន ដែលកំពុងមានសកម្មភាពនៅរដ្ឋកាលីហ្វរញ៉ា ត្រូវបានទប់ស្កាត់ការរីករាលដាលបាន៧២ភាគរយ ខណៈភ្លើងឆេះព្រៃ 46th Street នៅតំបន់ Riverside ត្រូវទប់ស្កាត់បាន៨៥ភាគរយ។ ចំណែកឯ ភ្លើងឆេះព្រៃ West Easy Street នៅតំបន់ Ventura ត្រូវទប់ស្កាត់ការរីករាលដាលបាន៩៥ភាគរយ ស្របពេលដែលភ្លើងឆេះព្រៃ Burris នៅតំបន់ Mendocino ត្រូវទប់ស្កាត់បានខ្ទង់៩៦ភាគរយ និងភ្លើងឆេះព្រៃ Hill នៅតំបន់ Riverside ត្រូវបានទប់ស្កាត់បាន៩៥ភាគរយ។ ភ្លើងឆេះព្រៃតែមួយគត់នៅមានការរីករាលខ្លាំងគឺភ្លើងឆេះព្រៃឈ្មោះ Maria ដែលបានកើតឡើងកាលពីចុងសប្តាហ៍មុន នៅក្បែរទីក្រុង Ventura និង Oxnard ដែលកៀកនឹងទីក្រុង Los Angeles។ គិតត្រឹមចុងសប្តាហ៍នេះ វាត្រូវក្រុមភ្នាក់ងារពន្លត់អគ្គីភ័យទប់ស្កាត់ការរីករាលដាលបានត្រឹម២០ភាគរយប៉ុណ្ណោះ។ គួរជម្រាបថា ក្នុងខែតុលាកន្លងទៅ ប្រជាជនអាមេរិកសរុបរាប់ពាន់នាក់ បានបង្ខំចិត្តជម្លៀសខ្លួននៅរដ្ឋកាលីហ្វរញ៉ា ហើយលំនៅឋាននិងផ្ទៃដីដំណាំ-ចម្ការនៅក្នុងរដ្ឋ បានរងការបំផ្លិចបំផ្លាញយ៉ាងសម្បើម ដោយសារតែភ្លើងឆេះព្រៃ។ មិនតែប៉ុណ្ណោះ អភិបាលរដ្ឋកាលីហ្វរញ៉ា ក៏បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នផងដែរ៕ Credit: FreshNews
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments