Home
Home
Home
ព័ត៌មានជាតិ
ឃើញហើយខ្លោចចិត្តស្រក់ទឹកភ្នែកមិនដឹងខ្លួន កំសត់ពេកហើយ សាលាបឋមអូរជុញ ក្រាលតង់ កូនៗអង្គុយរៀនក្រោមដេីមឈេី
ឃើញហើយខ្លោចចិត្តស្រក់ទឹកភ្នែកមិនដឹងខ្លួន កំសត់ពេកហើយ សាលាបឋមអូរជុញ ក្រាលតង់ កូនៗអង្គុយរៀនក្រោមដេីមឈេី
November 27, 2019
សាលារៀន គឺថ្នាល់សម្រាប់បណ្ដុះបណ្ដាល និងជាទីកន្លែងមួយ ដែលប្រមូលផ្ដុំទៅដោយ អ្នកមានចំនេះដឹងជាច្រើន ហើយក៏ជាទីកន្លែងមួយផងដែរ សម្រាប់ក្រេបយកចំនេះដឹង ដើម្បីធ្វើអោយយើងអភិវឌ្ឍន៏ខ្លួន អោយកាន់តែប្រសើរឡើង ក្លាយទៅជាទំពាំងស្នងឬស្សី ជួយដល់សង្គម ព្រមទាំងអភិវឌ្ឍន៏ប្រទេសជាតិរបស់យើង។ ជាការពិតខ្លាំងណាស់ សាលារៀនបានកំពុងដើរតួរឈានទៅមុខយ៉ាងសំខាន់ នៅក្នុងប្រទេសនីមួយៗ ដែលមិនអាចខ្វះបាន សម្រាប់បណ្ដុះបណ្ដាលអភិវឌ្ឍន៏ចិត្ដ និងគោលគំនិតរបស់មនុស្ស អោយចេះមានការត្រិះរិះពិចារណា ថាអ្វីទៅល្អ ហើយអ្វីទៅអាក្រក់កុំអោយ ដើរប្រាស់ចាក់ពីសង្គម។ ដោយឡែក កាលពីរសៀលថ្ងៃមិញនេះ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ទិដ្ឋភាពរូបថតប៉ុន្មានសន្លឹក ដែលឃើញហើយពិតជាសែនខ្លោចចិត្ដអាណិតជាពន់ពេករកអ្វីប្រៀបផ្ទឹមមិនបានដែលក្មេងៗជាសិស្សសាលាបឋមសិក្សា អូរជុញ ស្ថិតនៅភូមិ សែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ព្រោះតែស្រលាញ់ការសិក្សាខ្លាំងពេក សុខចិត្ដរៀនសូត្រ ក្រោមដើមឈើ គ្មានតុរៀន គ្មានសាលា ហើយក្រាលតុង ដើម្បីអង្គុយរៀន។ ក្នុងទិដ្ឋភាព ដែលបង្ហោះឡើង ដោយអ្នកគ្រូបង្រៀនម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Hunny Phim បានសរសេររៀបរាប់ឱ្យដឹងថា៖”ថ្ងៃនេះមានរូបភាពកូនៗអង្គុយរៀនក្រោមដេីមឈេី។ សូមមាតាបិតា បងប្អូនណា ដែលបានឃេីញ សូមមេត្ដាជួយឧបត្ថម្ភជា៖ (ឈេី ដែក ឬក៏ជាលុយក៏ដោយ មិនកំណត់ទេ) សាលាបឋមអូរជុញកំពុងតែរកជំនួយមកធ្វេីរោងដោល ២បន្ទប់ មានលេខទំនាក់ទំនង 097 8044 485/ 097 6892 568/ 097 8564 187/ 097 8910 917”។ សេចក្ដីអំពាវនាវ សង្ឃឹមថាសប្បុរសជនទាំងក្នុងស្រុក និងក្រៅប្រទេស មេត្ដាជួយឧបត្ថម្ភដល់សាលានេះផង ដើម្បីជួយទៅដល់ប្អូនៗក្លាយទៅជា ទំពាំងស្នងឬស្សី នាថ្ងៃអនាគត។ Credit: khosja
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments