ផ្លូវការ! Man Utd និង R.Madrid ខកចិត្តមិនស្ទើ ក្រោយគោលដៅធំពួកគេម្នាក់ យល់ព្រមចុះកុងត្រាថ្មីជាមួយក្លឹបគេ

ក្រុមបិសាចក្រហម Manchester United និង Real Madrid ប្រហែលជាត្រូវបានខកចិត្តយ៉ាងខ្លាំង នៅក្នុងការព្យាយាមតាមចុះហត្ថលេខាលើកីឡាករគោលដៅរបស់ពួកគេម្នាក់ នៅក្នុងពេលកន្លងមកនេះ ។ ជាក់ស្តែងកីឡាករ Bruno Fernandes ដែលបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Sporting Lisbon ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយនៅក្របខ័ណ្ឌ Premier League ឬនៅក្លឹបនៅក្របខណ្ឌ La Liga ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅក្រោយ ប៉ុន្តែទោះជាយ៉ាងណាគេបានសម្រេចចិត្តស្នាក់នៅក្នុងប្រទេសព័រទុយហ្កាល់ដដែល ។ ហើយយ៉ាងណាមិញកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានសម្រេចចិត្តចុះកុងត្រាថ្មីជាមួយក្លឹបបច្ចុប្បន្នរបស់គេ រហូតដល់ឆ្នាំ ២០២៣ ជាមួយនឹងតម្លៃផ្តាច់កុងត្រាប្រមាណ ១០០ លានអឺរ៉ូផងដែរ ៕ Credit: footballnowkh

Post a Comment

0 Comments