Home
Home
Home
ព័ត៌មានក្ដៅៗ
ក្តៅៗ ទីបំផុតស្ត្រីម្នាក់យំឡំាប៉ា ថាខ្លួនជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ ពេលនេះបានចេញមុខបកស្រាយថា (Video In Side)
ក្តៅៗ ទីបំផុតស្ត្រីម្នាក់យំឡំាប៉ា ថាខ្លួនជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ ពេលនេះបានចេញមុខបកស្រាយថា (Video In Side)
November 05, 2019
ដូចដែរប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហេីយ អំពីព័ត៌មានដែលកាលពីប៉ុន្មានថ្ងៃមុននេះ លោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ បានមានការបង្ហោះនូវឃ្លីបវីដេអូមួយ ដែលមានមនុស្សស្រីម្នាក់បានទូរស័ព្ទមកកាន់លោក នឹងបានមានការអះអាងថា ខ្លួនគឺជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ ដោយក្នុងនោះ លោកបានមានការរៀបរាប់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកថា៖ «អ្នកសិល្បៈម្នាក់ បានអះអាងថា ខ្លួនជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ (ដែលត្រូវជាស្វាមីរៀបការជាមួយនឹងកញ្ញា ធី សុវណ្ណថា) បានរស់នៅរួមរស់ជាមួយគ្នាអស់រយៈពេលជិត១០ឆ្នាំមកហើយ បានទូរសព្ទមកប្តឹងខ្ញុំ ដេីម្បីឲ្យជួយរកយុត្តិធម៌ជូន តើរឿងពិតយ៉ាងឬណា សូមបងប្អូនមើលវីដេអូខាងក្រោមទាំងអស់គ្នា»។ ទន្ទឹមនឹងរឿងរ៉ាវខាងលើនេះដែរ លោក ផែ សុវណ្ណារិទ្ធ ដែលនៅយប់ថ្ងៃរៀបការ ក៏បានចេញមុខធ្វើការបដិសេធផងដែរតាមរយៈការផ្តល់កិច្ចសម្ភាសន៍ពីលោក ហេង ឡុង ដោយលោកបានមានបកស្រាយថា វាមិនមែនជាការពិតនោះទេ ហេីយចំពោះករណីមួយនេះ បានធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសរបស់លោក និងភរិយាលោកជាខ្លាំង។ បន្ថែមទៀតនោះ លោក ផែ សុវណ្ណារិទ្ធ ក៏មានបំណងចង់ជួបផ្ទាល់ជាមួយនឹងស្រ្តីរូបនេះផងដែរ ក្រោយពីកម្មវិធីដ៏មានជ័យមង្គលរបស់លោក ជាមួយភរិយា អ្នកនាង ធី សុវណ្ណថាបានបញ្ចប់ ក្នុងគោលបំណងដោះស្រាយជាមួយគ្នាចំពោះព័ត៌មានដូចដែរបានកំពុងផ្ទុះកក្រើកខាងលេីនេះ ដេីម្បីកុំឲ្យបងប្អូនមានការយល់ច្រឡំជាបន្ត។ យ៉ាងណាមិញ ក្រោយពីកម្មវិធីដ៏មង្គលខាងលេីនេះត្រូវបានបញ្ចប់ទៅយ៉ាងរលូនបានប៉ុន្មានថ្ងៃរួចមក ស្រាប់តែកាលពីរាត្រីយប់មិញនេះ អ្នកនាង ធី សុវណ្ណថា ក៏បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកថា៖«សារព្រមាន ខ្ញុំទុកពេល ឲ្យលោក ហេង ឡុង ២៤ម៉ោង បង្ហាញមុខនារីម្នាក់ ដែលវាយប្រហារខ្ញុំថ្ងៃរៀបការ បេីនាងមិនចេញមុខទេ ខ្ញុំនឹងប្តឹងលោក ហេង ឡុង ករណីបង្កេីតព័ត៌មានក្លែងក្លាយ បរិហាកេរ្តិ៍…»។ ចំពោះករណីខាងលើនេះ លោក ហេង ឡុង ដែលនៅមុននេះបន្តិច លោកបានធ្វេីការបង្ហាញមុខនារីដែលអះអាងជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ និងបានមានការលេីកឡេីងថា៖«សូមបងប្អូនទាំងអស់គ្នាមើលការបកស្រាយរបស់កញ្ញា ចរិយា បង្ហាញភស្តុតាងជាមួយនិងលោក ផែ សុវណ្ណារិទ្ធ កាលពីពួកគាត់នៅជាសង្សារជាមួយនឹងគ្នាកាលពីជាង 9 ឆ្នាំមុន»។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូមួយនេះ ដែលជាការផ្តល់បទសម្ភាសន៍រវាងលោក ហេង ឡុង ជាមួយនារីរូបនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments