Home
Home
Home
ព័ត៌មានអន្តរជាតិ
អង្គការ WHO និង EU ទទួលស្គាល់វ៉ាក់សាំងការពារវីរុស Ebola ដ៏កាចសាហាវ ខណៈវាកំពុងត្រូវប្រើប្រាស់ជាបណ្តើរៗ
អង្គការ WHO និង EU ទទួលស្គាល់វ៉ាក់សាំងការពារវីរុស Ebola ដ៏កាចសាហាវ ខណៈវាកំពុងត្រូវប្រើប្រាស់ជាបណ្តើរៗ
November 18, 2019
(បរទេស)៖ ថ្មីៗកន្លងទៅនេះវ៉ាក់សាំងការពារវីរុសដ៏កាចសាហាវ «អេបូឡា» ទើបត្រូវបានទទួលស្គាល់ជាផ្លូវការ ពីសំណាក់អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាពីសំណាក់សហភាពអឺរ៉ុប (EU)។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយអង្គការ WHO នារសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ វ៉ាក់សាំងខាងលើដែលមានឈ្មោះថា អឺវែបូ (Ervebo) និងជាផលិតផលរបស់ក្រុមហ៊ុនឈ្មោះ មើក (Merck ឬ MSD) ត្រូវបានប្រើប្រាស់រួចស្រេចទៅហើយ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោល ចាប់តាំងតែពីការវាយលុកនៃវីរុសអេបូឡា បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៨ មកម្ល៉េះ។ គិតមកទល់សព្វថ្ងៃនេះ វ៉ាក់សាំងការពារវីរុសអេបូឡានេះ ត្រូវបានចាក់ទៅលើមនុស្សសរុបប្រមាណ ២៥០,០០០នាក់ ទាំងនៅក្នុងប្រទេសកុងហ្គោ និង នៅបណ្តាប្រទេសក្បែរខាងមួយចំនួនទៀត។ អង្គការ WHO និង EU បានសម្រេចផ្តល់ការទទួលស្គាល់ជាផ្លូវការចំពោះវ៉ាក់សាំងនេះ បន្ទាប់ពីលទ្ធផលបានបង្ហាញថា វាមានប្រសិទ្ធភាព និងសុវត្ថិភាពល្អគ្រប់គ្រាន់តាមស្តង់ដារបស់ខ្លួន។ ជាមួយគ្នានេះវ៉ាក់សាំងប្រឆាំងវីរុសអេបូឡាមួយផ្សេងទៀតឈ្មោះថា J&J (The Johnson & Jonhson) ក៏ត្រូវបានដាក់ឲ្យប្រើប្រាស់សាកល្បងនៅកុងហ្គោផងដែរ ជាមួយវ៉ាក់សាំង Ervebo ឬ Merck ខាងលើនេះ។ យោងតាមការគ្រោងទុកវ៉ាក់សាំង J&J នឹងត្រូវចាក់ទៅលើមនុស្សខ្ទង់ ៥០,០០០នាក់ក្នុងអំឡុងពេល 0៤ខែ។ ខណៈវ៉ាក់សាំង Ervebo តម្រូវឲ្យមានការចាក់ត្រឹមមួយដង វ៉ាក់សាំង J&J ទាមទារឲ្យមានការចាក់ពីរដងក្នុងគម្លាត ៥៦ថ្ងៃពីគ្នា។ គួរជម្រាបថា ករណីរីករាលដាលនៃជំងឺអេបូឡា នៅតំបន់ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានចាប់ផ្តើមឡើងកាល ពីខែសីហា ឆ្នាំ២០១៨ គឺជាករណីអេបូឡាដែលអាក្រក់ជាងគេពីរក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីករណីឆ្នាំ២០១៣-២០១៦ នៅតំបន់អាហ្រ្វិកខាងលិច ដែលបានផ្តាច់ជីវិតមនុស្សជាង ១១,៣០០នាក់ឯណោះ។ បើតាមរបាយការណ៍នៃអាជ្ញាធរសុខាភិបាលកុងហ្គោ ក្នុងអំឡុង១៥ខែកន្លងទៅនេះ មនុស្សប្រហែល២,១៩៣នាក់បានបាត់បង់ជីវិត ដោយសារតែវីរុសអេបូឡា៕ Credit: FreshNews
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
វិដេអូអប់រំសុខភាព បង្ហាញពីការលាងសំអាតដៃ ដើម្បីជៀសវាងការឆ្លងជំងឺ Covid-19
March 19, 2020
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
ក្រសួងសុខាភិបាលតម្រូវអោយម្ចាស់គណនីហ្វេសបុកមួយ បញ្ឈប់ការផ្សព្វផ្សាយ ចែកចាយ ផលិតផល Chloramine B អាចសម្លាប់មេរោគ កូវីត១៩បាន ដែលគ្មានលេខបញ្ជិការ
March 25, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments