ជារឿងគួរអោយអាសូរដែលលោកយាយពិការភ្នែកសងខាងហើយមានអាយុ ៨៩ឆ្នាំទៅហើយ បែរជាមកអង្គុយសុំទានក្នុងផ្សាយ៉ាងកម្សត់ទៅវិញ តាមប្រភពបានបញ្ចាក់ថាលោកក៏មានកូនម្នាក់ដែរ ប៉ុន្តែជាអកុសលកូនរបស់លោកគឺមានសតិមិនល្អ ដែលជាហេតុត្រូវអោយលោកយាយជរាម្នាក់នេះដើរសុំទានគេតាមផ្សាទាំងពិការភ្នែកដើម្បីចិញ្ចឹមកូននឹងខ្លួនឯង។
ដូច្នេះបើបងប្អូនណានៅកំពង់ធំបានឃើញរឺជួបលោកយាយសូមមេត្តាជួយជាចំនីអាហារ ឬក៏ជាលុយកាក់បន្តិចបន្តួចក៏បានដែរ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់លោកយាយពិការភ្នែកកម្សត់ម្នាក់នេះផង។
យោងតាមម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ Fa Fa បានសរសេររៀបរាប់ថា ៖ ” ម៉ាក់យាយអាយុ89 ទាំងពិការភ្នែកសងខាងទាំងជរា ត្រូវមកអង្គុយសុំទានស្ទើតែរាល់ថ្ងៃដើម្បីចញ្ចឹមជីវិតខ្លួន នឹងកូនម្នាក់ដែលមានសតិមិនល្អ ទាំងដែលពេលខ្លះត្រូវកូនវៃទៀត អ្នកកំពង់ធំយើងបើអាចពេលទៅផ្សារឈាងទៅជួយគាត់ជាចំនី ឬក៏ជាលុយកាក់បន្តិចបន្តួចក៏បានដែរ គាត់ចាស់ណាស់ហើយអាណិតគាត់ “៕
Credit: peypey

0 Comments