Home
Home
Home
ព័ត៌មានជាតិ
តុល្យការចុងក្រោយនៃហេតុការណ៍រលំសាលាឆាន់៖ ជនរងគ្រោះ ១៦អង្គ/នាក់ ស្លាប់៣នាក់
តុល្យការចុងក្រោយនៃហេតុការណ៍រលំសាលាឆាន់៖ ជនរងគ្រោះ ១៦អង្គ/នាក់ ស្លាប់៣នាក់
December 02, 2019
(សៀមរាប)៖ ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានជួយសង្គ្រោះជនរងគ្រោះចេញពីគំនរប្លង់សេនោះរួចរាល់ហើយ។ តុល្យការចុងក្រោយបានអះអាងថា ជនរងគ្រោះដោយសារការបាក់ប្លង់សេនេះ មានចំនួន ១៦អង្គ/នាក់ ក្នុងនោះរងរបួសធ្ងន់ ៤នាក់, រងរបួសស្រាលចំនួន ៩អង្គ/នាក់ និងស្លាប់ ៣នាក់។ យោងតាមរបាយការណ៍របស់សាលាខេត្តសៀមរាប បានអះអាងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងជួយសង្គ្រោះ បានរុករកឃើញជនរងគ្រោះសរុបចំនួន ១៦អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ២អង្គ។ ជនរងគ្រោះរងរបួសធ្ងន់មាន ៤នាក់ (ជាងសំណង់ ៣នាក់ និងប្រជាការពារ១) រងរបួសស្រាលចំនួន ៩អង្គ/នាក់ (ព្រះសង្ឃ ២អង្គ ប្រជាការពារ ១នាក់ និងជាងសំណង់ ៧នាក់)។ ជនរងគ្រោះទាំងអស់ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត។ ដោយឡែកជនរងគ្រោះ៣នាក់ បានស្លាប់បាត់បង់ជីវិត។ តាមការបញ្ជាក់របស់ក្រុមជាង និងកងកម្លាំងប្រជាការពារដែលឈរជើង និងឃើញហេតុការណ៍ បានបញ្ជាក់ថា មិនមានចំនួនជនរងគ្រោះនៅក្រោមគំនរប្លង់សេនោះទៀតឡើយ។ តែទោះបីជាយ៉ាងនេះក្តី ក្រុមការងារជួយសង្គ្រោះដឹកនាំបញ្ជាផ្ទាល់ដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅតែបន្តកាយគំនរសំណង់នៅពេលយប់បន្តទៀត ដោយបន្ថែមកម្លាំងរហូតទាល់តែអស់គំនរសំណង់ទាំងស្រុង។ របាយការណ៍បានបង្ហាញដែរថា ក្នុងប្រតិបត្តិការសង្គ្រោះជនរងគ្រោះដោយសារការបាក់ប្លង់សេសាលាឆាន់នេះ មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៥០អង្គ/នាក់។ ប្រើរថយន្តសង្គ្រោះ ចំនួន ៩គ្រឿង រួមមាន អាវុធហត្ថចំនួន ២គ្រឿង ភូមិភាគ ៤ ចំនួន ៣គ្រឿង និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤គ្រឿង។ ប្រើគ្រឿងចក្រមធ្យោបាយសង្គ្រោះ រួមមាន រថយន្តស្ទូច ៤គ្រឿង(មន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង អង្គភាពអគ្គិសនី ១គ្រឿងនិងអាជ្ញាធរអប្សរា ២គ្រឿង) អេស្កាវ៉ាទ័រ ៣គ្រឿង(រដ្ឋបាលខេត្ត ២គ្រឿង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង) រថយន្តអគ្គីសនីចល័ត(អង្គភាពអគ្គីសនីខេត្ត) ១គ្រឿង និងរៀបចំភ្លើងបំភ្លឺសម្រាប់ប្រតិបត្តិការពេលយប់ផងដែរ៕ Credit: FreshNews
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
វិដេអូអប់រំសុខភាព បង្ហាញពីការលាងសំអាតដៃ ដើម្បីជៀសវាងការឆ្លងជំងឺ Covid-19
March 19, 2020
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
ក្រសួងសុខាភិបាលតម្រូវអោយម្ចាស់គណនីហ្វេសបុកមួយ បញ្ឈប់ការផ្សព្វផ្សាយ ចែកចាយ ផលិតផល Chloramine B អាចសម្លាប់មេរោគ កូវីត១៩បាន ដែលគ្មានលេខបញ្ជិការ
March 25, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments