Home
Home
Home
ព័ត៌មានកំសាន្ត
ថមមី សាក់រូប សួស វីហ្សា នៅលើដើមទ្រូង និងបញ្ជាក់ថា «ស្រឡាញ់អូនដល់កាន់ឈើច្រត់»!
ថមមី សាក់រូប សួស វីហ្សា នៅលើដើមទ្រូង និងបញ្ជាក់ថា «ស្រឡាញ់អូនដល់កាន់ឈើច្រត់»!
December 04, 2019
(ភ្នំពេញ)៖ ក្រោយរៀបការជាមួយគ្នារួច ពេលនេះគូស្វាមីភរិយាថ្មី តារាសម្ដែងលោក ថមមី និងអ្នកនាង សួស វីហ្សា បានដឹកដៃគ្នាទៅក្រេបទឹកឃ្មុំ យ៉ាងផ្អែមល្ហែម នៅឯកោះឋានសួគ៌ តំបន់សមុទ្រ នាក្រុងព្រះសីហនុ។ អ្វីដែលធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ ចាប់អារម្មណ៍ខ្លាំងនោះ គឺជាមួយនឹងដំណើរក្រេបទឹកឃ្មុំ លោក ថមមី បានបង្ហាញស្នាមសាក់នៅលើដើមទ្រូង ដែលមានរូបភរិយាជាទីស្រឡាញ់របស់ខ្លួន ដើម្បីជាការបញ្ជាក់ បង្ហាញក្ដីស្រឡាញ់ទៅកាន់ភរិយាថា «ស្រឡាញ់អូនដល់កាន់ឈើច្រត់»។ យោងតាមគណនីហ្វេសប៊ុក របស់លោក ថមមី បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីរូបរបស់ភរិយាជាទីស្រឡាញ់ ដែលបានសាក់នៅលើដើមទ្រូងខាងស្ដាំរបស់ខ្លួន រួមជាមួយនឹងសារដ៏មានន័យ យ៉ាងផ្អែមល្ហែមថា «ស្រឡាញ់អូនដល់កាន់ឈើច្រត់ ស្នាមសាក់នៅលើទ្រូងប្តីនេះ គឺបញ្ចាក់ថា អូននៅក្បែរបងគ្រប់វេលាប្រពន្ធសំឡាញ់រាត្រីសួស្តី ដំណើរកម្សាន្តលក្ខណៈសប្បាយៗ ជាមួយភរិយា នៅមាត់សមុទ្រកម្ពុជាយើង ក្រុងព្រះសីហនុ»។ អមជាមួយនឹងរូបភាព ក៏ដូចជាពាក្យពេចន៍ដ៏មានន័យរបស់លោក ថមមី គេសង្កេតឃើញអ្នកនាង សួស វីហ្សា ហាក់ញញឹមបិទមាត់មិនជិត និងមានសេចក្ដីសុខ ក្រោយពីស្វាមីជាទីស្រឡាញ់របស់នាង ហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ សាក់រូបនាងនៅលើដើមទ្រូង ដើម្បីបញ្ជាក់ពីទំហីនៃក្ដីស្រឡាញ់ របស់លោកដែលមានទៅកាន់ភរិយា។ ជាមួយគ្នានេះ ក៏ជាការបញ្ជាក់ថា គឺលោកមានរូប សួស វីហ្សា នៅជាមួយគ្រប់ពេលវេលា។ ក្រោយឃើញបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្រ ក៏បានសម្ដែងនូវការជូនពរជាច្រើន ដល់គូស្វាមី ភរិយាមួយគូនេះ ឲ្យស្រឡាញ់គ្នាជារៀងរហូត រស់នៅពោរពេញដោយសេចក្ដីសុខ ជាពិសេសនោះ គឺឆាប់មានបុត្រា បុត្រី ផងដែរ។ គួររំឭកថា តារាចម្រៀងអ្នកនាង សួស វីហ្សា និងលោក ថមមី បានរៀបអាពាហ៍ពិពាហ៍បញ្ចប់ជីវិតនៅលីវ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្តិយស មិត្តអ្នកសិល្បៈ រួមទាំងសាច់ញាតិទាំងសងខាង៕ Credit: FreshNews
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments