គួរឲ្យសង្វែកណាស់! មីងខ្ញុំត្រូវគេសម្លា ប់ ហើយកាត់ជា ក ង់ៗ ច្រកចូ លការុ ង ហើយចាក់សាំងដុត គាត់ទៀត តើគាត់បានធ្វើអ្វីឯងទៅ

ប្អូនស្រីម្នាក់ ដែលមានគណនីហ្វេសបុកឈ្មោះ “លាហើយការឈឺចាប់ បំភ្លេចគ្រប់យ៉ាង” បានបង្ហោះសារទាំងអារម្មណ៍សោកសៅ និងខឹងដល់ជនដៃដល់ ដែលបានធ្វើបាបម្តាយមីងរបស់ខ្លួន ដោយប្អូនស្រីបានរៀបរាប់ថា: សាហាវព្រៃ ផ្សៃ ខ្លាំ ងណាស់! អានរក គ្មានជាន់ដាក់អើយ! សម្លា ប់មីងខ្ញុំហើយ នៅឡើយ កាត់ជាកង់ ៗ ច្រកចូលការុង ហើយចាក់សាំងដុតគាត់ដើម្បីបំបាត់ភស្តុតាងទៀត។ មនុស្សមួយទាំងមូល នៅសល់ត្រឹមឆ្អឹងមួយកញ្ចប់! ឆ្អឹងចេះផុសអស់ស្ទើមើលមិនយល់!! តើមីងខ្ញុំបានធ្វើអ្វីខុសទៅ?? ទើបឯងសាហាវឃោឃៅសម្លាប់គាត់ឥតមេត្តាបែបនេះ។ គាត់ស្លាប់ នៅថ្ងៃទី 04-12-2019 កន្លែងកើតហេតុនៅភូមិស្រែបឹង ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ ជនល្មើសចាប់ខ្លួនបានហើយ។ វត្ថុតាងនៅកន្លែងកើតហេតុ មានកាំបិតផ្គាក់1 ដាវ 1 ចប 1 ឡាមត្រង់សាណឺ 1 និងត្រង់សាណឺ2។ តើគួរកាត់ទោសវាបែបណា ទើបសមនិងកាឈឺចាប់នេះ៕

Post a Comment

0 Comments