Home
Home
Home
ព័ត៌មានជាតិ
ហុង ភារិន ត្រៀមខ្លួនប្រកួតការចងចាំលំដាប់ពិភពលោកស្អែកនេះហើយ
ហុង ភារិន ត្រៀមខ្លួនប្រកួតការចងចាំលំដាប់ពិភពលោកស្អែកនេះហើយ
December 04, 2019
និស្សិត ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា» នោះ នឹងចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨(The 28th world memory championships)។ ចំពោះកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨(The 28th world memory championships) នឹងរៀបឡេីងនៅក្នុងក្រុង អ៊ូហាន ប្រទេសចិន ដែលមានការចូលរួមពីបេក្ខជនប្រមាណជាង៥០០នាក់មកពីប្រទេសជាច្រើនជុំវិញពិភពលោក កម្មវិធីប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែធ្នូ ដល់ថ្ងៃទី៧ ខែធ្នូខាងមុខនេះ ដែលមានរយៈពេល៣ថ្ងៃ ។ ជាមួយគ្នានេះដែរ លោក ហុង ភារិន«អច្ឆរិយកម្ពុជា» ក៏បានមានការបញ្ជាក់នៅលេីទំព័រហ្វេសបុករបស់ខ្លួន ដោយមានការរៀបរាប់ទាំងស្រុងថា៖«បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ ១០វិញ្ញាសារ ដែលសុទ្ធតែជាភាសាអង់គ្លេសទាំងអស់ លេីកលែងតែចាំសន្លឹកបៀរ ចាំតួលេខ និងចាំលេខកូដកុំព្យូទ័រ។ ការប្រកួតមានរយៈពេល៣ថ្ងៃ។ ទន្ទឹមនឹងនេះដែរ ក៏មាននិស្សិតកម្ពុជានៅក្រុងអ៊ូហាន ប្រទេសចិនជាច្រើន បានរងចាំទទួលស្វាគមន៍ ក៏ដូចជាចូលរួមលើកទឹកចិត្តប្អូនប្រុស ហុងភារិន អោយមានកំលាំងចិត្តក្នុងការដណ្ដើមយកជ័យជម្នះជូនដល់ប្រទេសជាតិផងដែរ។ សូមជូនពរអោយប្អូនប្រុស ទទួលបានបានជោគជ័យក្នុងការប្រកួតប្រជែងនេះ។ ប្រភព៖ khosja
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments