Home
Home
Home
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល កំពុងធ្វើកំណែទម្រង់កាត់បន្ថយតម្លៃសម្រាប់ការផលិតដើម្បីសម្រួលដល់ការវិនិយោគនៅកម្ពុជា
រាជរដ្ឋាភិបាល កំពុងធ្វើកំណែទម្រង់កាត់បន្ថយតម្លៃសម្រាប់ការផលិតដើម្បីសម្រួលដល់ការវិនិយោគនៅកម្ពុជា
December 12, 2019
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៩ បានបង្ហាញនូវការរីករាយចំពោះវឌ្ឍនភាពក្រុម ហ៊ុនមីនីបៀរ ដែលមានការរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលមានទុនវិនិយោគកើតឡើងដល់៤០០លានដុល្លារ នៅឆ្នាំ២០១៩ និងមានកម្មករបម្រើការងារចំនួន ៧ពាន់នាក់។ ការបង្ហាញនូវការស្ញប់ស្ញែងនេះ ធ្វើឡើងក្នុងឱកា សដែលលោក អនុញ្ញាតឲ្យលោក យូស៊ីហ៊ីសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនោះផងដែរ លោក កៃណូម៉ា បានគោរពរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រីថា នៅឆ្នាំ២០១៨កន្លងមក ក្រុមហ៊ុនរបស់លោក បានដាក់ទុនវិនិយោគនៅកម្ពុជា មានចំនួនទឹកប្រាក់៣៧២លានដុល្លារ ហើយនៅឆ្នាំ២០១៩នេះ នឹងរីកឡើងទៅដល់រហូតដល់៤០០លានដុល្លារ។ លោកក៏បានបន្តផងដែរថា ក្រៅពីការផលិតម៉ូទ័រហើយ ក្រុមហ៊ុនទើបទទួលបានការអនុញ្ញាតឱ្យផលិតឧបករណ៍ សម្រាប់ល្បែងកម្សាន្តរបស់ក្មេងទៀត ដែលផលិតផលនេះ នឹងបិទស្លាកថា Made in Cambodia មានន័យថា ផលិតនៅកម្ពុជា ហើយផលិតផលនេះ គឺនាំចេញទៅទូទាំងពិភពលោក។ លោកនាយកក្រុមហ៊ុន បានបញ្ជាក់ជូនបន្ថែមថា រហូត មកដល់ពេលនេះ ក្រុមហ៊ុនមានកម្មករចំនួន៧ពាន់នាក់ហើយ ហើយក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ កម្មករនឹងឈានឡើងរហូតដល់២ម៉ឺននាក់ សម្រាប់បម្រើការងារនៅក្នុងរោងចក្ររបស់លោក ដោយកម្មករទាំងនោះបានមកពីខេត្តចំនួន១០ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីការផលិតឧបករណ៍ សម្រាប់ល្បែងកំសាន្តនេះ ក៏មានការផលិតភ្លើងវៃឆ្លាតផងដែរ។ លោក ក៏បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ក្រុមលោកបានធ្វើការផលិត ភ្លើងវៃឆ្លាត ហើយបានផ្គត់ផ្គង់បំពាក់នៅទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប បានចំនួន ៦,៨៩២គ្រឿងហើយ ហើយនៅក្រៅប្រទេសក៏មានបំពាក់ផងដែរ ដោយផលិតផលនៅកម្ពុជានេះ បានបំពាក់នៅប្រទេសជប៉ុន បានប្រមាណ២ម៉ឺនអំពូលហើយ។ នៅពេលដ៏ខ្លីខាងមុខនេះទៀត នឹងបំពាក់ប្រមាណ ២ម៉ឺនអំពូលទៀត នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាផងដែរ។ ភ្លើងវៃឆ្លាតនេះ គឺមានគុណភាពល្អកាត់បន្ថយ ការប្រើប្រាស់ថាមពលអគ្គិសនីបានច្រើន ជួយដល់បរិស្ថានផង ហើយនឹងបំភ្លឺភ្លើងតាមផ្លូវសាធារណៈ ឲ្យមានភាពភ្លឺស្មើគ្នាទាំងស្រុងតែម្ដង។ ក្នុងន័យនេះ លោក កៃនូម៉ា បានគោរពសុំការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាជួយគាំទ្រផលិតផល ដែលផលិតក្នុងស្រុក ដែលអាចជួយដល់បរិស្ថានផង ជួយដល់ការសំចៃការប្រើប្រាស់ប្រេង និងអគ្គិសនីផង ដោយការប្រើប្រាស់ភ្លើងវៃឆ្លាតនៅកម្ពុជា ជាពិសេសនៅតាមខេត្តធំៗ ដូចជាខេត្តព្រះសីហនុ និងខេត្តដទៃទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការរីក រាយ ចំពោះវឌ្ឍនភាពក្រុមហ៊ុនមីនីបៀរ ដែលមានការរីកធំធាត់ ពីមួយថ្ងៃទៅមួយថ្ងៃ។ កាលដើមឡើយ លោក ធ្លាប់មានប្រសាសន៍ថា មិនថាក្រុមហ៊ុនតូច ក្រុមហ៊ុនធំទេឱ្យតែមកដល់កម្ពុជា គឺដល់មុន គឺទទួលមុន ក្នុងន័យនេះកាលដើមឡើយ ក្រុមហ៊ុនមីនីបៀ គឺជាក្រុមហ៊ុនតូចមួយ តែពេលនេះក្រុមហ៊ុនមីនីបៀ គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយ ដែលមានកម្មកររហូតដល់៧ពាន់នាក់ និងឈានរហូតដល់២ ម៉ឺននាក់ ហើយក៏កំពុងតែផលិតនូវផលិតផល ដែ លមានបច្ចេកវិទ្យាទំនើបៗផងដែរ។ ជាងនេះទៀត ការវិនិយោគបច្ចេកវិទ្យា ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ ទៅលើកម្មករកម្មការិនីកម្មការិនី គឺនាំឲ្យក្រុមហ៊ុននេះ ឈានមុខគេលំដាប់ទី១។ ពាក់ព័ន្ធទៅនឹងការផលិតឧបករណ៍ល្បែងកំសាន្ត ដែលបិទស្លាកថាផលិតនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាមោទនភាពណាស់ ដែលកម្ពុជាយើងបានឈានដល់ការផលិតឧបករណ៍ ហើយដាក់ឈ្មោះថា ផលិតនៅកម្ពុជាហើយនាំចេញទៅប្រើប្រាស់ នៅស្រុកក្រៅ។ ពាក់ព័ន្ធនឹងបញ្ហាអំពូលឆ្លាត លោក បានមានប្រសាសន៍ថា វាជាសំណាងណាស់ដែលរោងចក្រ នាំមកនូវការផលិតអំពូលវៃឆ្លាតនៅកម្ពុជា ហើយកំពុងតែប្រើប្រាស់អំពូលនេះ នៅខេត្តមួយចំនួន ហើយទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប។ លោក ក៏មានប្រសាសន៍ផងដែរ ពាក់ព័ន្ធនឹងអំពូលនេះ កម្ពុជាគឺមានប៉ូលបី គឺប៉ូលភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ ក្នុងន័យនេះយើងគប្បីប្រើអំពូលឆ្លាតនេះ នៅខេត្តព្រះសីហនុផងដែរ ដើម្បីជាកត្តាជួយកាត់បន្ថយការចំណាយថាមពលអគ្គិសនីផងជួយបរិស្ថានផង និងលើកទឹកចិត្ត ក្រុមហ៊ុនដែលផលិត នៅក្នុងព្រះរាជាណាចក្រកម្ពុជាផង ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូរបស់ក្រុមហ៊ុនមីនីបៀផងដែរ នូវគោលនយោបាយរបស់ រដ្ឋាភិបាលកម្ពុជា ដែលកំពុងតែធ្វើកំណែទម្រង់ កាត់បន្ថយតម្លៃសម្រាប់ការផលិតសម្រាប់ការដឹកជញ្ជូន ដើម្បីធ្វើយ៉ាងណាសម្រួលការវិនិយោគ ឱ្យអ្នកវិនិយោគមកកាន់កម្ពុជា បានទទួលជោគជ័យ និងមានភាពងាយស្រួល៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments