Home
Home
Home
សេចក្ដីជូនដំណឹង
ញាក់សាច់! វៀតណាមចែកសំបុត្រយន្តហោះ ៥លានសន្លឹក ហោះទៅលេងវៀតណាមដោយឥតគិតថ្លៃ
ញាក់សាច់! វៀតណាមចែកសំបុត្រយន្តហោះ ៥លានសន្លឹក ហោះទៅលេងវៀតណាមដោយឥតគិតថ្លៃ
December 16, 2019
ភ្នំពេញ ៖ ដើម្បីអបអរដល់បុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មី ទូទាំងពិភពលោក ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់កាដូដ៏អស្ចារ្យ ពោលគឺផ្តល់សំបុត្រហោះហើរបែបសន្សំសំចៃបំផុត ដែលមានតម្លៃចាប់ពី ០ ដុល្លារអាមេរិក ចំនួន៥លានសន្លឹក។ កម្មវិធី នេះ នឹងត្រូវផ្តល់ជូនរយៈពេល១សប្តាហ៍ពេញ ចាប់ពីថ្ងៃទី១៦ ដល់ទី២២ ខែធ្នូ ឆ្នាំ២០១៩។ សំបុត្រក្នុងប្រមូសិនទាំងអស់ នឹងត្រូវដាក់ឲ្យដណ្តើមយក ដោយគ្មានពេលកំណត់អំឡុងនៃកម្មវិធីប្រមូសិននេះ នៅលើគេហទំព័រ www.vietjetair.com និងមានសុពលភាពលើរាល់បណ្តាញហោះហើរទាំងអស់របស់ Vietjet ក្នុងនោះរាប់បញ្ចូលទាំងផ្លូវហោះហើរក្នុងស្រុក នៅប្រទសវៀតណាម និងផ្លូវហោះហើរដែលភ្ជាប់ប្រទេសវៀតណាម ជាមួយនឹងគោដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញជាច្រើន ទូទាំងអាស៊ី រួមមាន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងកម្ពុជា ក្នុងនោះរាប់បញ្ចូលទាំងផ្លូវហោះហើររវាងទីក្រុងហាណូយ-សៀមរាប ផងដែរ។ ជាមួយនឹងកម្មវិធីនេះ អ្នកអាចធ្វើដំណើរកម្សាន្តទៅកាន់គោលដៅដ៏ល្បីល្បាញជាច្រើន រួមជាមួយនឹងសកម្មភាពដ៏រស់រវើកទូទាំងវៀតណាម ដូចជា ការធ្វើដំណើរតាមទូកនៅទន្លេ Mekong Delta ក្នុងទីក្រុង Can Tho ទស្សនាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនៅលើកោះ Phu Quoc ក៏ដូចជាចូលរួមក្នុងពិធីជប់លាងរាប់ថយក្រោយនានា នៅទីក្រុងហូជីមិញ ហាណូយ ឬទីក្រុង Da Nang។ ស្របពេល Vietjet ពង្រីកបណ្តាញហោះហើរឥតឈប់ឈរ អ្នកដំណើរទាំងអស់ក៏អាចអបអរថ្ងៃចូលឆ្នាំថ្មីដ៏រីករាយ ផងដែរ នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ឬនៅកោះប៉ាតាយ៉ា។ លោក Thanh Son អ្នកប្រធានក្រុមហ៊ុន Vietjet មានប្រសាសន៍ថា៖ «រដូវបុណ្យណូអែល និងចូលឆ្នាំថ្មី គឺជាឱកាសបង្ហាញពីក្តីស្រឡាញ់ ការចែករំលែក និងជួបជុំក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិ។ ជាមួយនឹងការផ្តល់ជូនសំបុត្រហោះហើរក្នុងប្រមូសិនច្រើនជាង៥លានសន្លឹក Vietjet នឹងនាំយកឱកាសហោះហើររាប់លាន ដល់អតិថិជនក្នុងស្រុក និងបរទេស ដើម្បីបង្កើតពេលវេលានៃការជួបជុំគ្នា ជាមួយនឹងបទពិសោធនៃការធ្វើដំណើរកាន់តែរំភើប។ យើងពិតជារីករាយណាស់ក្នុងការទទួលបានការជឿទុកចិត្តពីអ្នកដំណើរជិត១០០លាននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយយើងនឹងខិតខំបន្ថែមទៀតដើម្បីពង្រីកបណ្តាញហោះហើរ និងភ្ជាប់គោលដៅហោះហើរថ្មីៗបន្ថែមទៀត សម្រាប់ការផ្សារភ្ជាប់ក្តីស្រឡាញ់ និងធ្វើឲ្យសុបិនរបស់គ្រប់គ្នា ក្លាយជាការពិត»៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments