Home
Home
Home
រំលោភ
កុំចេះតែហ៊ាន! ទេីបស្គាល់គ្នា ណាត់នាងក្រមុំព្រហ្មចារីអាយុ១៨ឆ្នាំចូលផ្ទះសំណាក់ រួចចាប់រំលោភបានសម្រេច ត្រូវនាងក្រមុំប្ដឹងចូលគុក
កុំចេះតែហ៊ាន! ទេីបស្គាល់គ្នា ណាត់នាងក្រមុំព្រហ្មចារីអាយុ១៨ឆ្នាំចូលផ្ទះសំណាក់ រួចចាប់រំលោភបានសម្រេច ត្រូវនាងក្រមុំប្ដឹងចូលគុក
December 16, 2019
កំពង់ចាម ៖ ស្រីក្រមុំម្នាក់ បានបាត់បង់ព្រហ្មចារី ដោយត្រូវបិសាចតណ្ហាចាប់រំលោភសេពសន្ថវៈនៅក្នុងផ្ទះសំណាក់ ហើយជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងរបស់នារីរងគ្រោះ។ ប៉ូលិសបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២៣និង០០នាទី សមត្ថកិច្ចនគរបាលបានទទួលព័ត៌មាន និងបណ្ដឹងពីឈ្មោះ (ក ញ) ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្តឹងពីឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឡុងទី១ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថា បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើខ្លួនរហូតបានសម្រេច នៅចំណុចផ្ទះសំណាក់មេគង្គ២ ស្ថិតនៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២០និង៤៥នាទី ខណៈពេលដែលខ្លួនបានណាត់ជួបគ្នា ហើយនាំគ្នាដើរលេង ដោយជនសង្ស័យព្យាយាមចាប់បង្ខំរហូតមានស្លាកស្នាមជាំលើ កដៃ របស់ជនរងគ្រោះ។ ប៉ូលិសបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ច បានចាត់វិធានការជាបន្ទាន់ចុះដល់ទីកន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវរហូតបានឃាត់ខ្លួនបានជនសង្ស័យខាងលើ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវៈលើជនរងគ្រោះរហូតបានសម្រេចពិតមែន ហើយករណីនេះ សមត្ថកិច្ចយើងកំពុងរៀបចំកសាង ឯកសារ និងសំណុំរឿងតាមនីតិវិធី៕ កម្ពុជាថ្មី
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments