Home
Home
Home
ព័ត៌មានជាតិ
ដំណឹងល្អ! សម្ដេចប្រាប់ឈ្មួញទាំងអស់ កុំទម្លាក់តម្លៃស្រូវរបស់ប្រជាកសិករអោយសោះ
ដំណឹងល្អ! សម្ដេចប្រាប់ឈ្មួញទាំងអស់ កុំទម្លាក់តម្លៃស្រូវរបស់ប្រជាកសិករអោយសោះ
December 12, 2019
ភ្នំពេញ៖ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)ដែលមានចំនួន ៦,៧៦២នាក់ ក្នុងនោះគឺមាននារី ២,៧៦១នាក់ ដែលពិធីនេះបានធើ្វឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលនេះរដូវប្រមូលផលស្រូវបានមកដល់ហើយ ទាំងស្រូវវស្សា និងស្រូវប្រាំង។ សម្តេចតេជោ បានអំពាវនាវទៅដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមកុំទំលាក់ថ្លៃស្រូវរបស់ប្រជាកសិករ (កុំច្របាច់ក) អោយសោះ គឺត្រូវកំណត់តម្លៃទិញអោយបានសមរម្យ។ ព្រោះរាជរដ្ធាភិបាលក៏បានទម្លាក់ទុនប្រមាណ ៥០ លានដុល្លារជួយដល់សហគ្រាសធន់តូច និងមធ្យមដែលរួមបញ្ចូលទាំងរោងម៉ាស៊ីនកិនស្រូវផងដែរដែលទទួលបានផលន្រយោជន៍ពីទន់របស់រាជរដ្ធាភិបាល។ សម្តេចតេជោ បានបញ្ជាអោយ ក្រសួងពាណិជ្ជកម្ម , ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង កសិកម្ម និងសភាពាណិជ្ជកម្ម ត្រូវចូលរួមពិនិត្យ និងតាមដានបញ្ហានេះអោយបានម៉ត់ចត់បំផុត ដើម្បីផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើង៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments