ជួយស៊ែរឲ្យអ្នកគ្រូចិត្តធម៌មានសង្ឃឹមផង! ពេលនេះ លោក ធន ម៉េងហ៊ាង ប្រកាសស្វែងរកអ្នកគ្រូដែលស៊ូដើរ ៥ គីឡូ លើវាលខ្សាច់ ទៅបង្រៀនសិស្សរាល់ថ្ងៃ ដោយមិនខ្លាចនឿយហត់

ដូចប្រិយមិត្តដឹងហើយថា នៅថ្ងៃនេះយោងតាមគណនីហ្វេសបុកឈ្មោះ Thoeun Pnn បានបង្ហោះនៅជីវិត និងការលះបង់របស់អ្នកគ្រូបង្រៀនម្នាក់នៅភូមិទី៨ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឈ្មោះ ម៉ៅ ដោយសារតែចង់បង្រៀនដល់ក្មេងៗអោយចេះដឹងនឹងគេ អ្នកគ្រូសុខចិត្ត ដើរលើវាលខ្សាច់ ៥ គីឡូដី ហាលថ្ងៃ ជារៀងរាល់ថ្ងៃមិនដែរត្អូញត្អែរ ជាក់ស្តែង គណនីហ្វេសបុកឈ្មោះ Thoeun Pnn បានបញ្ជាក់ថា:❤️ទឹកចិត្តគ្រូបង្រៀន❤️ ​ អ្នកកោះសំរោងប្រហែលជាស្គាល់អ្នកគ្រូច្រេីនណាក់ ទឹកចិត្តគ្រូបង្រៀនពិតជាល្អពេកហេីយ​ អ្នកគ្រូជាម្តាយទី២បន្ទាប់ពីម្តាយឪពុកបង្កេីត​ សូមកុំមេីលងាយឬស្អប់គ្រូរបស់អ្នកបេីគួរដឹងគុណគួរតែធ្វេីទៅ​ ឬលេីកទឹកចិត្តគាត់តាមវិធីណាមួយ​ “ពេលកូនគេរៀនពូកែ​ គេថាពូជគេល្អ​ បេីកូនគេរៀនមិនចេះអក្សរគេបន្ទោសមកពីគ្រូបង្រៀនមិនកេីត”. បញ្ជាក់ខ្ញុំនឹងមានការលេីកទឹកចិត្តដល់អ្នកគ្រូជាថវិកានឹងសំភារះខ្លះ​ក៏ដូចជាក្មេងៗសិស្សានុសិស្សជាសំភារះសិក្សា​ សំលៀកបំពាក​ បងប្អូនអាចចូលរួមបាន​ អរគុណ🙏❤️🙏អាចទំនាក់ទំនងសួរពត៌មានបាន​ 0976667575″។ ក្រោយទទួលបានដំនឹងអំពីអ្នកគ្រូកំសត់ចិត្តធម៌នេះភ្លាម លោក ធន ម៉េងហ៊ាង បានប្រកាសផ្តល់កម្លាំងចិត្ត ក៏ដូចជាសំភារៈជូនអ្នកគ្រូ ដោយលោកបានរៀបរាប់ថា: “ខ្ញុំបាទសូមគោរពកោតសសើរដល់ទឹកចិត្តអ្នកគ្រូ ដែលខិតខំពុះពារជួយដល់កុមារអោយទទួលបានការសិក្សា សុខចិត្តដើរមកសាលារាប់គីឡូដើម្បីបង្រៀនដល់ក្មេងៗ អោយមានចំនេះ នេះជាកាយវិការមួយមិនសសើរមិនបាន ជាការលើកទឹកចិត្តខ្ញុំបាទសូមជូនឧបត្ថម កង់ដល់អ្នកគ្រូ ចំនួន ០១ គ្រឿង សម្រាប់ប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរកាត់បន្ថយការនឿយហត់ និង ឧបត្ថមសម្ភារៈសិក្សាចំនួន ០៥ ឈុតជូនដល់សិស្សានុសិស្ស ជួបគ្នាឆាប់ៗអ្នកគ្រូ 🙏❤️ Thoeun Pnn សូមជួយផ្តល់ដំណឹងនេះដល់អ្នកគ្រូផង”៕

Post a Comment

0 Comments