Home
Home
Home
សេចក្ដីជូនដំណឹង
ត្រៀមភួយសាច់! អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ពីថ្ងៃទី៥-៩ធ្នូ ដោយខេត្តខ្លះ ចុះដល់១៦អង្សាសេ
ត្រៀមភួយសាច់! អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ពីថ្ងៃទី៥-៩ធ្នូ ដោយខេត្តខ្លះ ចុះដល់១៦អង្សាសេ
December 04, 2019
ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា នឹងចុះត្រជាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដោយខេត្តមួយចំនួន ចុះត្រជាក់រហូតដល់១៦អង្សាសេឯណោះ។ យោងតាមសេចក្ដីជូនដំណឹង ដដែល បានបញ្ជាក់ថា ការចុះត្រជាក់នេះ ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន ផ្គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង បាន និងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើប្រទេសកម្ពុជា។ សេចក្ដីជូនដំណឹងខាងលើនេះ បានបញ្ជាក់ទៀតថា ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យបណ្ដារាជធានី ខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ចុះត្រជាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៥-៩ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងនោះមាន ៖ ១. ខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរមា មានពី១៦ទៅ១៨អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៥ ទៅ២៧ អង្សាសេ។ ២. ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមាមានពី ១៨ ទៅ២០អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៦ ទៅ២៨អង្សាសេ។ ៣. រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀងសីតុណ្ហភាពអប្បបរមាមានពី២១ទៅ២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៧ទៅ២៩អង្សាសេ។ ៤. ខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុ សីតុណ្ហភាពអប្បបរមាមានពី២២ទៅ២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៧ទៅ២៩អង្សាសេ។ ជាមួយគ្នានឹងអាកាសធាតុចុះត្រជាក់បែបនេះ ក្រសួង ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេស វីរៈកងទ័ព ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានស សូមមេត្តាប្រុងប្រយ័ត្ន បង្ការ និងថែរក្សាសុខភាព ពីអាកាសធាតុចុះត្រជាក់នេះ៕ Credit: khstars
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments