Home
Home
Home
ព័ត៌មានជាតិ
អាណិតណាស់លោកអើយ! ម្តាយជាអ្នកលាងចាន កូនស្រីជាអ្នករៀបចំបន្ទប់ បែរជាជួបរឿងអាក្រក់ឆេះស្លាប់អោបគ្នា ក្នុងអគ្គីភ័យយប់មិញនៅចំណតរថយន្តអគារឈូកទិព្វជាន់ខាងលើ
អាណិតណាស់លោកអើយ! ម្តាយជាអ្នកលាងចាន កូនស្រីជាអ្នករៀបចំបន្ទប់ បែរជាជួបរឿងអាក្រក់ឆេះស្លាប់អោបគ្នា ក្នុងអគ្គីភ័យយប់មិញនៅចំណតរថយន្តអគារឈូកទិព្វជាន់ខាងលើ
December 12, 2019
ករណីអគ្គីភ័យមួយបានកើតឡើងនៅចំណតរថយន្តអគារឈូកទិព្វជាន់ខាងលើ នៅវេលាម៉ោង ៣ កន្លះយប់ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង ភ្លាមៗនោះប្រជាពលរដ្ឋបានទាក់ទងទៅខាងឡានទឹក និងសមត្ថកិច្ច ដើម្បីធ្វើការអន្តរាគមន៍បន្លត់ភ្លាមៗ។ តាមសាក្សីនៅកន្លែងកើតហេតុ គេបានឃើញមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ទៅចេញពីចំណតរថយន្តរបស់សណ្ឋាគារឈូកទិព្វ បន្ទាប់មកក៏ចាប់ផ្តើមឆេះខ្លាំងឡើយៗរហូតពេញនៅផ្នែកខាងលើនោះតែម្តង។ ហើយអ្វីដែលគួរឲ្យរន្ធត់នោះគឺ ក្រោយពេលអគ្គីភ័យត្រូវបានរលត់ ក្រុមអ្នកសង្គ្រោះ បានប្រទះឃើញសពមនុស្សស្រីពីរនាក់ ដែលជាម្តាយ និងកូនបានឆេះស្លាប់ទៅហើយ ដោយសពនោះបានអោបគ្នា ពិតជាគួរឲ្យអាសូរណាស់។ ជនរងគ្រោះ ជាម្តាយ ឈ្មោះ ព្រុំ ថា ភេទស្រី អាយុ ៥៦ឆ្នាំ ជាអ្នកលាងចាន និងម្នាក់ទៀត កូនមានឈ្មោះ ព្រុំ សុខលី ហៅ លីយ៉ា អាយុ១៨ឆ្នាំ ជាអ្នករៀបចំបន្ទប់ ស្នាក់នៅបន្ទប់ទី៥ កន្លែងកើតហេតុ ស្រុកកំណើតភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ហើយពេលនេះ សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យឯស្រុកកំណើតតាមប្រពៃណី៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments