Home
Home
Home
រំលោភ
ព្រៃផ្សៃណាស់ ចាប់ក្មេងរំលោភបានរម្រេច២ដង់ ញ៉ាមចង់បានទៀត ហើយគម្រាមសម្លាប់នាងបើហ៊ានប្រាប់គេ
ព្រៃផ្សៃណាស់ ចាប់ក្មេងរំលោភបានរម្រេច២ដង់ ញ៉ាមចង់បានទៀត ហើយគម្រាមសម្លាប់នាងបើហ៊ានប្រាប់គេ
December 08, 2019
ខេត្តព្រះសីហនុ៖ ក្មេងស្រីរងគ្រោះជាអនិតិជនម្នាក់ ត្រូវបានជនសង្ស័យចាប់រំលោភបានសម្រេចរហូត២លើកហើយធ្វើទារុណកម្មនិងគំរាមសម្លាប់នាងទៀតផង ។ ករណីចាប់រំលោភសេពសន្ថវៈ និងវាយដំបណ្ដាលឲ្យរងរបួសពេញខ្លួននេះ បានកើតឡើងកាលពីយប់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅចំណុចអូរ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជនសង្ស័យឈ្មោះ សុខ ភត្រា មុខរបរលក់ដូររស់នៅផ្ទះកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ច.ស.ន អាយុ ១៦ឆ្នាំ ស្រុកកំណើត ខេត្តបាត់ដំបង មកនៅក្រុងព្រះសីហនុ ប្រកបការងារជាបុគ្គលិកកាស៊ីណូ។ ក្មេងស្រីរងគ្រោះបានរៀបរាប់ថា នាងបានស្គាល់ជនសង្ស័យ ឈ្មោះ សុខ ភត្រា តាមរយៈម្ដាយរបស់គេលក់ដូរ ហើយខ្លួនបានទៅទិញរបស់របរនៅទីនោះ។ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៩ ស្រាប់តែជនសង្ស័យឈ្មោះ សុខ ភត្រា បានចាប់អូសដៃចូលក្នុងផ្ទះ ហើយរំលោភបានសម្រេចចំនួន២លើក ហើយបានគំរាមកំហែងនាងមិនឲ្យបែករឿងនេះឡើយ។ លុះមកដល់យប់ថ្ងៃទី៦ ខែធ្នូ ស្រាប់តែឈ្មោះ សុខ ភត្រា នេះ បានមកគំរាមឲ្យនាងឡើងជិះម៉ូតូយកទៅផ្ទះគេម្ដងទៀត។ ពេលទៅដល់ផ្ទះនោះ នាងព្យាយាមរត់គេចដែរ ប៉ុន្តែត្រូវបានជនសង្ស័យចាប់អូសចូលក្នុងផ្ទះ រួចទាញកាំបិតមកគំរាមសម្លាប់ និងបានកាត់ខោអាវលើខ្លួនរបស់នាងអស់ រួចវាយនាងឲ្យរងរបួសពេញខ្លួន។ ក្មេងស្រីជាជនរងគ្រោះបន្តថា ពេលនោះ នាងក៏បានស្រែកហៅឲ្យគេជួយដែរ ប៉ុន្តែនៅទីនោះមានតែម្ដាយរបស់ឈ្មោះ សុខ ភត្រា នេះ គាត់មិនបានជួយនាងទេ ផ្ទុយទៅវិញគាត់ថែមទាំងទាញទ្វារបិទ មិនឲ្យនាងរត់ចេញក្រៅបានទៀតផង។ តែនៅយប់នោះ ជនសង្ស័យឈ្មោះ សុខ ភត្រា មិនបានរំលោភទេ ប៉ុន្តែបានវាយនាងបណ្ដាលឲ្យរងរបួស និងគំរាមសម្លាប់។ ក្រោយពេលកើតហេតុ នាងត្រូវបានមិត្តភ័ក្ដិរបស់នាងជួយជូនទៅប្ដឹងសមត្ថកិច្ច ក្រោយមកសមត្ថកិច្ចបានចុះឃាត់ខ្លួនឈ្មោះ ភត្រានោះតែម្ដង។ ម្ដាយរបស់ជនរងគ្រោះបានរៀបរាប់ថា នៅពេលដែលទទួលដំណឹងថា កូនស្រីរបស់គាត់ត្រូវបានគេវាយ និងរំលោភ គាត់មានការភិតភ័យខ្លាំងណាស់ និងបានមកជួបកូនស្រី ឃើញមានស្នាមរបួសពេញខ្លួន ហើយមុខហើម គាត់ក៍បាននាំកូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ គាត់បានសំណូមពរទៅដល់សមត្ថកិច្ចឲ្យជួយរកយុត្តិធម៌ជូនកូនស្រីគាត់ផង ព្រោះកូនស្រីគាត់ទើបតែអាយុ១៦ឆ្នាំ ត្រូវជនសង្ស័យចាប់រំលោភបានសម្រេចរហូត២លើក ហើយធ្វើទារុណកម្មនិងគំរាមសម្លាប់នាងទៀតផង ។ ពាក់ព័ន្ធនិងបញ្ហានេះ លោក ភុល ភស្ដា អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងរបស់ក្មេងស្រីរងគ្រោះលោកបានដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យមែន ប៉ុន្តែពាក្យបណ្ដឹងនោះមិនមានករណីចាប់រំលោភនោះទេ គឺលោកបានទទួលតែពាក្យបណ្ដឹងថា ជាករណីប្រើអំពើហិង្សាតែប៉ុណ្ណោះ ៕ Credit: all111
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments