Home
Home
Home
ព័ត៌មានជាតិ
ឡានបេីកមិនប្រកាន់ស្ដាំជ្រុលទៅបុកម៉ូតូទិសផ្ទុយគ្នាពេញទំហឹង ដាច់ប្រអប់ជេីងអ្នកបេីកម៉ូតូមួយចំហៀង
ឡានបេីកមិនប្រកាន់ស្ដាំជ្រុលទៅបុកម៉ូតូទិសផ្ទុយគ្នាពេញទំហឹង ដាច់ប្រអប់ជេីងអ្នកបេីកម៉ូតូមួយចំហៀង
December 09, 2019
ឧត្ដរមានជ័យ ៖ រថយន្ត និងម៉ូតូ ព្រលះគ្នាពេញទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូដាច់ប្រអប់ជើងមួយចំហៀង។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង២០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦៨ ក្នុងភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង ដោយសារតែរថយន្តបើកបរមិនប្រកាន់ស្ដាំ ជ្រុលទៅបុកអ្នកបើកម៉ូតូពេញទំហឹង ក្នុងទិសដៅច្រាសទិសគ្នា ពីជើងទៅត្បូង បណ្ដាលឲ្យអ្នកបើកម៉ូតូដាច់ប្រអប់ជើងមួយចំហៀងតែម្ដង។ សមត្ថកិច្ច បានបន្តទៀតថា អ្នកបើកបររថយន្តមាន ឈ្មោះ ស វុទ្ទី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ រីឯអ្នកបើកបរម៉ូតូឈ្មោះ បួង បាន់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិប្រលាន ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប របួសធ្ងន់ ត្រូវបានបញ្ជូនទៅពេទ្យខេត្តសៀមរាប (ពាក់មួកសុវត្ថិភាព)។ បច្ចុប្បន្ន វត្ថុតាងទាំងពីរ ត្រូវបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធីតាមច្បាប់៕ Credit: កម្ពុជាថ្មី
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments