ដ្ឋាភិបាល ម៉ាឡេស៊ី នៅ ថ្ងៃទី ៣ ខែធ្នូ បានដាក់ សេចក្តីព្រាងច្បាប់ មួយ ទៅ សភា ដើម្បី កម្រិត រយៈពេល កាន់ តំណែង របស់ នាយករ ដ្ឋ មន្ត្រី មក ត្រឹមតែ ពីរ អាណត្តិ ប៉ុណ្ណោះ ។
ការកំណត់ អាណត្តិ របស់ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី បែបនេះ គឺធ្វើឡើង តាម ការសន្យា របស់ រដ្ឋ បាល នាយករដ្ឋមន្ត្រី មហា ធៀ មហាម៉ាត់ ក្នុង គោលបំណង ទប់ស្កាត់ អំពើពុករលួយ និង ការរំលោភ អំណាច ។
ប្រសិនបើ គ្មាន ការប្រែប្រួល ទេ សេចក្តីព្រាងច្បាប់ ស្តីពី ការកំណត់ អាណត្តិ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី នឹង ត្រូវបាន សភាតំណាងរាស្ត្រ លើក យកមក ពិភាក្សា នៅក្នុង ខែមីនា ឆ្នាំ ២០២០ ខាងមុខ ។
ដើម្បី កែប្រែ មាត្រា នៃ ច្បាប់កំពូល ដែលមាន ចែង ពី អាណត្តិ របស់ នាយករដ្ឋមន្ត្រី នេះ បាន វា ត្រូវការ សំឡេង សំឡេង ភាគច្រើន ដោយ ធៀប ឬ សំឡេង ២ ភាគ ៣ នៃ សមាជិកសភា តំណាងរាស្ត្រ ម៉ាឡេស៊ី ចំនួន ២២២ រូប ។
ការដាក់ សេចក្តីព្រាងច្បាប់ ទៅ សភា លើក នេះ គឺធ្វើឡើង តាម ការសន្យា របស់ សម្ព ន្ធ មិត្ត របស់ នាយករ ដ្ឋ មន្ត្រី ម៉ាឡេស៊ី មហា ធៀ មហាម៉ាត់ កាលពី យុទ្ធនាការ ឃោសនាបោះឆ្នោត ក្នុង ឆ្នាំ ២០១៨ ។ ការកំណត់ អាណត្តិ នាយករដ្ឋមន្ត្រី លើក នេះ គឺ ដើម្បី ទប់ស្កាត់ អំពើពុករលួយ និង ការកម្រិត អំណាច របស់ នាយករដ្ឋមន្ត្រី ។
ពាក់ព័ន្ធ ទៅនឹង ការធ្វើ វិសោធនកម្ម អាណត្តិ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី មក ត្រឹម ពីរ អាណត្តិ នេះ លោកនាយក រដ្ឋមន្ត្រី ម៉ាឡេស៊ី មហា ធៀ បាន ឆ្លើយតប យ៉ាង វិជ្ជមាន ថា ៖ « ខ្ញុំ មាន អាយុ ៩៤ ឆ្នាំ ហើយ បច្ចុប្បន្ននេះ ។
តើ អ្នក ចង់ ឲ្យ ខ្ញុំ នៅតែ ជា នាយករដ្ឋមន្ត្រី រហូតដល់ ខ្ញុំ អាយុ ១០០ ឆ្នាំ ឬ ? នេះ បើតាម ការចុះផ្សាយ របស់ សារព័ត៌មាន Malay Mail ។
ជាការ ពិត នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី វ័យ ៩៤ ឆ្នាំ រូបនេះ ធ្លាប់បាន កាន់តំណែង ជា នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ម្តង ហើយ ចាប់ពី ឆ្នាំ ១៩៨១ ដល់ ឆ្នាំ ២០០៣ ទើប លោក ចុះ ចេញពី តំណែង ។
ពោលគឺ លោក មហា ធៀ បាន កាន់តំណែង ជា នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី រហូតដល់ ២២ ឆ្នាំ ដែលជា រយៈពេល ដ៏ វែង បំផុត ក្នុង ប្រវត្តិសាស្ត្រ ម៉ាឡេស៊ី ។ រហូតមកដល់ ឆ្នាំ ២០១៨ លោក មហា ធៀ បាន ចូលកាន់ តំណែង ជា នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ម្តងទៀត ក្នុង វ័យ ៩៣ ឆ្នាំ ។
សូមបញ្ជាក់ថា នៅក្នុង ការបោះឆ្នោតជាតិ កាលពី ខែឧសភា ឆ្នាំ ២០១៨ លោក មហា ធៀ បាន យកឈ្នះ លើ លោក អតីត នាយករដ្ឋមន្ត្រី លោក ណា ជីប រ៉ា ហ្សា ក់
ការ ឈ្នះឆ្នោត ឆ្នាំ ២០១៨ នោះ គឺ ដោយសារតែ លោក ណា ជីប រ៉ា ហ្សា ក់ បាន ប្រព្រឹត្ត អំពើពុករលួយ ជាពិសេស កា រលួយ លុយ ពី មូលនិធិ រដ្ឋ 1MDB និង ការលាង កខ្វក់ ។
ជាពិសេស ក្រោម ការដឹកនាំ របស់ លោក ណា ជីប សង្គម ម៉ាឡេស៊ី បាន បង្ក ឲ្យ មានការ ចំណាយ ក្នុងការ រស់នៅ ខ្ពស់ និង បញ្ហា ផ្សេង ជាច្រើន ទៀត ៕
Credit: all111
0 Comments