ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបនេះ មានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែរ

Depression ឬហៅថាជំងឺបាក់ទឹកចិត្ត កំពុងតែវាយប្រហារទៅលើមនុស្សមួយផ្នែកនៅលើពិភពលោក ជាពិសេសក្នុងប្រទេសកូរ៉េ យើងឃើញថាតែងតែមានករណីមនុស្សធ្វើអត្ថ ឃា ត ខ្លួនឯងដោយសារតែជំងឺនេះ ហើយវាគឺជំងឺម្យ៉ាងដែលចាំបាច់ត្រូវតែរកអ្នកពីគ្រោះយោលបល់ជាមួយ បើសិនយើងដឹងថាខ្លួនកំពុងតែមានជំងឺនេះ បើមិនដូច្នេះវាអាចនឹងហួសពេល។ ជាក់ស្តែង ជំងឺបាក់ទឹកចិត្តបានកើតឡើងលើបងប្រុសម្នាក់ ដែលសព្វថ្ងៃគាត់ធ្លាក់ខ្លួនមកជាអ្នកសុំទានគេ នៅក្នុងវីដេអូគាត់បានបង្ហាញនៅចំនេះដឹង ទ្រឹស្តី និងការទូន្មានល្អៗ ជាពិសេសគឺគាត់អាចប្រើភាសាបរទេសបានល្អទៀតផង នេះបើតាមការសំភាសន័របស់ហ្វេសបុកផេចឈ្មោះ “KSR Printing” ជាមួយបងប្រុសខាងលើ ក្រោយពីភាសន៍ហើយ ពួកគាត់បានសម្តែងអារម្មណ៍សោកស្តាយ និងភ្ញាក់ផ្អើល មិនគួរណាមនុស្សដែលចេះដឹងមួយរូបនេះ មានវាសនាបែបនេះ ព្រោះតែជំងឺបាក់ទឹកចិត្តនោះទេ៕ credit: hotnew

Post a Comment

0 Comments