Home
Home
Home
ព័ត៌មានអន្តរេជាតិ
តារាជើងចាស់សិង្ហបុរីម្នាក់ ស្លាប់ក្នុងវ័យ ៥៨ឆ្នាំ ដោយសារជំងឺ
តារាជើងចាស់សិង្ហបុរីម្នាក់ ស្លាប់ក្នុងវ័យ ៥៨ឆ្នាំ ដោយសារជំងឺ
December 16, 2019
(បរទេស)៖ តារាទូរទស្សន៍ល្បីឈ្មោះអ្នកនាង Lin Liyun បានទទួលមរណភាពកាលពីថ្ងៃសៅរ៍សប្តាហ៍មុន (ពេលវេលាក្នុងតំបន់) ក្នុងវ័យ៥៨ឆ្នាំ ដោយសារជំងឺ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។ អ្នកនាង Lin ត្រូវបានធ្វើរោគវិនិច្ឆ័យកាលពីឆ្នាំ២០១០ ឃើញថា មានប្រព័ន្ធរាងកាយចុះខ្សោយ ដោយសារទទួលរងនូវជំងឺសរសៃប្រសាទ ដែលធ្វើឲ្យអ្នកនាង មិនអាចធ្វើចលនាបាន។ តាំងពីឆ្នាំ២០១៤ អ្នកនាងបានត្រឹមអង្គុយលើកៅអីតែប៉ុណ្ណោះ។ បើតាម The Straits Times បានឲ្យដឹងថា អ្នកនាង Lin មានកូន៣នាក់។ ជារឿងគួរឲ្យសង្វេគ ទើបតែធ្វើពិធីខួបកំណើតឲ្យប្តី និងរៀបចំខួបអាពាហ៍ពិពាហ៍ហើយ១ថ្ងៃសោះ អ្នកនាងស្រាប់តែទទួលមរណភាពទៅហើយ។ កាលពីឆ្នាំ២០១៥ Lin ធ្លាប់បានផ្តល់បទសម្ភាសន៍ឲ្យ Shin Min Daily News ដែលនិយាយរៀបរាប់ពីជីវិតរបស់លោកស្រី ដោយកាលណោះលោកស្រីបាននិយាយថា «ជីវិតមនុស្សម្នាក់មានការកំណត់ និងវដ្តរបស់វា។ កើត ចាស់ ឈឺ និងស្លាប់ គឺជាចំណែកនៃជីវិត»។ គួរជម្រាបថា តារាជើងចាស់ Lin Liyun បានប្រឡងក្នុងវិស័យសិល្បៈក្នុងឆ្នាំ ១៩៨១ ក្នុងវ័យ២០ឆ្នាំ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសឹង្ហបុរី ហើយខ្សែ។ អ្នកស្រីធ្លាប់ចូលរួមសម្តែងជាមួយតារាភាពយន្តប្រុសល្បីឈ្មោះ Huang Wenyong ក្នុងឆ្នាំ ១៩៨៣ ប៉ុន្តែលោក Huang បានស្លាប់កាលពីឆ្នាំ២០១៣៕ Credit: FreshNews
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments