ត្រៀមខ្លួន ចាប់ពីថ្ងៃនេះតទៅ ខាងសមត្ថិកិច្ចនគរបាលចរាចរណ៍ នឹងយកឯកសារពិន័យ ទៅជូនដល់ផ្ទះបងប្អូនតែម្ដង

ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលមានលក្ខណៈរឹតបន្តឹង នឹងត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃនេះតទៅហើយ ព្រោះខាងសមត្ថិកិច្ចនគរបាលចរាចរណ៍ នឹងយកឯកសារពិន័យ ទៅជូនដល់ផ្ទះបងប្អូនតែម្ដង បើអ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនេះ។ជាការតដើម្បីជំរុញឲ្យការគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាកាន់តែប្រសើរឡើង និងដើម្បីសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកាន់តែអាក្រក់ទៅៗ ក៏ប៉ុន្តែប្រជាពលរដ្ឋក៏កំពុងរងចាំមើល ថាតើ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងធ្វើឡើង ដោយស្មើភាពគ្នាដែររឺទេ? ម្យ៉ាងទៀត វាក៏ជាវិញ្ញាសារថ្មីរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់គ្រោះថ្នាក់នៅតាមដងផ្លូវផងដែរ។ បើយោងតាមគណនីយហ្វេសប៊ុកឈ្មោះ Khuon Dyna បានសេរសេរប្រាប់អោយដឹងថា ៖ ” សូមជូនដំណឹងដល់បងប្អូនទាំងអស់ថា ចាប់ពីថ្ងៃនេះតទៅ ខាងសមត្ថិកិច្ចនគរបាលចរាចរណ៍ នឹងយកឯកសារពិន័យ ទៅជូនដល់ផ្ទះបងប្អូនតែម្ដង ក្នុងករណីបងប្អូន បើកបរ រំលោភលើគំនួសចរាចរណ៍នានា និងភ្លើងស្ដប់ …ដូចក្នុងរូបនេះ។ នេះបើយោងតាម ការជួនដំណឹងរបស់មន្ត្រីនគរបាលចរាចរណ៍ជើងគោល កាលពីម្សិលមិញ។ រូបភាព ពីលោក ប្រាក់ វ៉ាន់ដា និងបងផល្លី នគរបាលចរាចរណ៍ផ្លូវគោក។ “៕

Post a Comment

0 Comments