មុនពេល​ហ៊ានចាក់ឬលេប GLUTA បានដឹងពីការពិត​គួរ​ព្រឺខ្លាចនេះឬនៅ?

ជាតិស្ករ glutathione ដែលជាសារធាតុគីមីសំយោគមួយ ត្រូវបានប្រើសម្រាប់​ព្យាបាលជំងឺមហារីក ហើយ​ត្រូវបាន​គេយកមកឃោសនា ជាថ្នំា កែស្បែក ថែសម្រស់ និងក្នុងវិធីពង្វក់ជាច្រើន​ទៀត។ គេផ្សាយពីវា​ច្រើនបែបយ៉ាង ដើម្បីឱ្យអ្នកទិញ​ប្រើ តែគេមិនដែលនិយាយអំពីផល​អាក្រក់របស់វាឡើយ។ តើអ្នកលក់ឬអ្នករកស៊ីទំាងនោះ​នឹងទទួលខុសត្រូវ​​ព្យាបាលអ្នកប្រើ់ទេ ពេលពួកគេ​ធ្លាក់ខ្លួនឈឹ? អត្ថបទនេះ ជា​ចេតនាល្អ ក្នុងការព្រមាន​ដល់នារី ឬបុរស​ដែលមិនចេះស្កប់ស្កល់ចំពោះ​ខ្លួនឯង ។ អត្ថបទសរសេរឡើង​ដោយ FARRAH NAZ KARIN និង ALIZA SHAH នៅកាសែតសឹង្ហបុរី The Straits time ។ អត្ថបទនេះ កើតមានឡើងក្រោយពី​ អាជ្ញាធរផ្នែកសុខភាពនៃប្រទេស​ជាច្រើន បានព្រមាន ប្រឆាំងនឹងការប្រើប្រាស់ផលិតផលចាក់ស្បែក លេប ឬផ្សេងពីនេះ ក្នុងវិធីណា​ដែលប្តូរ​ពណ៌ស្បែកមនុស្ស។ ជាតិស្ករ glutathione ដែលជាសារធាតុគីមីសំយោគមួយ ត្រូវបានប្រើសម្រាប់​ព្យាបាលជំងឺមហារីក មិនមែន​រក្សាឬបន្ថែម​សម្រស់ទេ។ និន្នាការបច្ចុប្បន្ននៅក្នុងឧស្សាហកម្មគ្រឿងសំអាងនិងសម្ផស្ស ជាកន្លែងដែល glutathione ឬហៅខ្លីថា គ្លូតា គឺជាធាតុផ្សំនៃសារធាតុគីមីដែលមិនមានការ​រកឃើញដោយវិទ្យាសាស្ត្រ​ថាមានសុវត្ថិភាពក្នុងការ​ប្រើប្រាស់​នោះឡើយ។ មនុស្ស​យើង​អាចបង្កើតគ្លូតាដោយ​ប្រព័ន្ពរាងកាយ​ តែមិនមែន​ពួកគ្លូតា​ដែលគេ​ឃោសនា​ឱ្យ​យើងយកមកលេបនោះឡើយ។ គ្លូតាសំយោគ(គីមី)អាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរនិងរហូតដល់ស្លាប់។ ក្រុមវេជ្ជបណ្ឌិតបាននិយាយថា Glutaនេះ​តាមពិតជាជាតិស្ករគីមីច្រើនប្រភេទបញ្ជូលគ្នា ដែលត្រូវបានគេ​ចេញវេជ្ជបញ្ជាដល់អ្នកជម្ងឺមហារីកប្រើ ជួយពួកគេឱ្យស៊ូទ្រាំនឹងផលប៉ះពាល់នៃការព្យាបាលដោយប្រើគីមីបាន។ ការប្រើឱសថនេះ មិនត្រឹមត្រូវ បានបង្ករជា ជំងឺស្បែកធ្ងន់ធ្ងរនៅក្នុងប្រទេសជាច្រើនរួចមកហើយ។ Glutathione ធម្មជាតិមាននៅក្នុងបន្លែ ផ្លែឈើនិងសាច់ តែ​យើង​ត្រូវការ​ញាំវា​ចូលក្នុងរាងកាយ មុនពេលបំឡេងវាជាគ្លូតា ពិតដែលមិនសំយោគ ហើយមាន​សុវត្ថិភាព។ រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានប្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ New Straits Times Special Probes Team ថាសាធារណជនគួរតែជៀសវាងការចាក់ថ្នាំបំប៉នឱ្យស្បែកស ឬប្តូរពណ៌ ព្រោះគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរជាច្រើនប្រភេទ​នឹងកើតមានឡើងមិនយូរឬឆាប់។ លោកស្រី វេជ្ជបណ្ឌិត Azura Mohd Affandi អ្នកជំនាញខាងរោគស្បែកនៅមន្ទីរពេទ្យគូឡាឡាំពួប្រទេស​ម៉ាឡេស៊ី ក៏បានព្រមានផងដែរថា គ្លូតា ដែលមិនមែន​ផលិតផ្ទាល់ក្នុងខ្លួនមនុស្ស គឺជាគីមី ។ ការចាក់ថ្នាំទំាងនេះទៅក្នុងរាងកាយ នាំឱ្យមានជំងឺឆ្លង និង​ខូចខាត សរីរាង្គផ្នែក​ក្នុង មានថ្លើម បេះដូង ក្រលៀន លំពែង​។ល។ លោកព្រមាន​ថា បណ្តា​អ្នកដែលចាក់ថ្នាំទាំងនេះ ភាគរយច្រើន​បំផុត ជាអ្នកកែសម្ផស្សដែលមិនមែនជាវេជ្ជបណ្ឌិត មិនបាន​ទទួលការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ។ អ្វីដែលអាក្រក់ជាងនេះទៅទៀតឧបករណ៍ដែលបានប្រើមិនត្រូវបានការពារ​ស្ងោរ​តាមបែបវេជ្ជសាស្ត្រ​តឹងតែ​ត្រឹមត្រូវ ថែមទំាង​បណ្តាលឱ្យមានការឆ្លងបាក់តេរី ជម្ងឺរលាកថ្លើម(ព្យាបាលមិនជា)និងមេរោគអេដស៍។ល។ លោកស្រីបានបន្ថែមទៀតថា រឿងធំមួយទៀតការចាក់ចូលខ្លួននូវគីមីទំាងនោះ បង្កើតជាការស្ទះខ្យល់ដែលនាំឱ្យពពុះកខ្វក់ លាយលំ​ចូលទៅក្នុងសរសៃឈាមបណ្តាលឱ្យស្ទះ ដង្ហើមប្រែប្រួលមកខ្លីទៅ ៗ រហូតដល់ស្លាប់។ លោកស្រីផ្តាំចុងក្រោយថា ការចាក់បញ្ចូលជាតិគ្លូតាសំយោគ ឬលេបវា ន្ថែមទៅក្នុងខ្លួនយើង អាចបណ្តាលឱ្យថ្លើមឈប់ផលិតសារធាតុគ្លូតាធម្មជាតិ ដែលនាំទៅដល់មហារីកស្បែក។ Credit: kampucheathmey

Post a Comment

0 Comments